៥-កុម្ភៈ-២០១៥
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៥ យើងខ្ញុំជាក្រុមអង្គការសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការលើកឡើងវិធានការថ្មីដែលហាមឃាត់បុគ្គលិកអង្គការសង្គមស៊ីវិលក្នុងការផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ ឬថ្លែងការណ៍ផ្សេងៗដែលអាច "ជេរប្រមាថ" ដល់គណបក្សនយោបាយក្នុងអំឡុងពេលបោះឆ្នោត។ ការរឹតបន្តឹងបែបនេះស្មើនឹងការរំលោភបំពានសេរីភាពខាងបញ្ចេញមតិ។
ប្រភពព័ត៍មាន : អង្គការសង្គមស៊ីវិលសូមអំពាវនាវឲ្យរដ្ឋាភិបាល និងគណបក្សនយោបាយគោរពសេរីភាពខាងការបញ្ចេញមតិ