១៥-កុម្ភៈ-២០១៥
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
ថ្ងៃ១៥ ខែកុម្ភៈ ឆ្នាំ២០១៥ - នាថ្ងៃនេះ អង្គការ លីកាដូ ធ្វើការចេញផ្សាយនូវរបាយការណ៍ចុងក្រោយ និងលើកទីពីររបស់ខ្លួន ដែលជាស៊េរីនៃករណីសិក្សាជាច្រើន ដែលវាយតម្លៃទៅលើផលប៉ះពាល់លើកុមារដែលចម្រើនលូតលាស់នៅក្នុងពន្ធនាគារកម្ពុជា។ នៅត្រឹមខែមករា ឆ្នាំ២០១៥ កុមារចំនួន ៣៩នាក់ អាយុចន្លោះពី ១ខែ ដល់ ៤ឆ្នាំ កំពុងរស់នៅជាមួយម្តាយរបស់អ្នកទាំងនោះនៅក្នុងពន្ធនាគារកម្ពុជាចំនួន ១៨កន្លែង ដែលត្រូវបានតាមដានដោយអង្គការ លីកាដូ។ យ៉ាងតិចណាស់ ចំនួនពាក់កណ្តាលនៃអ្នកទាំងនោះ បានចាប់កំណើតនៅក្នុងពន្ធនាគារ ហើយស្ទើរតែទាំងអស់នៃអ្នកទាំងនោះមិនដែលធ្លាប់ ឬចងចាំពីជីវិតរស់នៅក្រៅរបងពន្ធនាគារនោះទេ។
ប្រភពព័ត៍មាន : កុមារភាពនៅក្នុងពន្ធនាគារ ការចម្រើនវ័យក្នុងពន្ធនាគារកម្ពុជា៖ រឿងរ៉ាវរបស់ដារ៉ា