១៥-កុម្ភៈ-២០១៥
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
នាពេលថ្មីៗនេះ មន្ត្រីនាយកដ្ឋានអន្តោសប្រវេសន៍ត្រូវបានដកស្រង់សម្តីនៅក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានថា សកម្មជនជនជាតិអេស្ប៉ាញគឺលោក អាឡិក ហ្គុនហ្សាឡេហ្ស ដាវីដសុន នឹងត្រូវបង្ខំឲ្យចាកចេញពីប្រទេស ដែលហាក់បង្ហាញពីការព្យាយាមបញ្ឈប់សកម្មភាពជាសកម្មជនបរិស្ថាន និងសិទ្ធិមនុស្សរបស់គាត់នៅក្នុងតំបន់ស្ទឹងអារ៉ែង។ ការអត្ថាធិប្បាយនេះធ្វើឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់លោក ឈាង វុន តំណាង រាសស្ត្រគណៈបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរបស់រដ្ឋសភាបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ”រដ្ឋាភិបាល” មានចេតនាចាប់ខ្លួន និងនិរទេសជនជាតិបរទេសដោយមិនបញ្ចេញឈ្មោះ ដែលគេស្គាល់ជាទូទៅថាជាលោក អាឡិក ហ្គុនហ្សាឡេហ្ស ដាវីដសុន។
ប្រភពព័ត៍មាន : ការគំរាមនិរទេសសកម្មជនបរទេសជាការសងសឹកចំពោះសកម្មភាព ការពារបរិស្ថាន និងសិទ្ធិមនុស្ស