អង្គការ​សង្គម​ស៊ីវិល សូម​អំពាវនាវ​ឲ្យ​ដោះលែង អ្នកការពារ​សិទ្ធិ​ដីធ្លី​ទាំង ១២ នាក់​ដែល​ត្រូវ​ជាប់ពន្ធនាគារ ដោយសារ​ការអនុវត្ត​សេរីភាព​មូលដ្ឋាន​

៦-មីនា-២០១៥

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៥ មុន​ទិវា​នារី​អន្តរជាតិ​នៅ​ថ្ងៃទី ៨ ខែមីនា យើងខ្ញុំ​ជា​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មាន​រាយ​នាម​ដូចខាងក្រោម សូម​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​សកម្មជន​បឹងកក់​ជាបន្ទាន់ ដែល​រួមមាន ទេព វ​ន្នី​, ង៉ែត ឃុន​, សុង ស្រី​លាភ​, គង់ ចន្ថា​, ផាន់ ឈុន​រ៉េត​, បូ ឆវី​, នង ស្រេង​, ហេង ពេជ្រ​, អ៊ឹម ស្រី​ទូច​, ភួង សុភាព​, ព្រះ​តេជគុណ សឿង ហាយ និង​អ្នកការពារ​សិទ្ធិ​លំនៅដ្ឋាន លី ស៊ីវ​មិញ​។ អ្នក​ទាំង ១២​នាក់​ត្រូវបាន​ឃុំខ្លួន​ដោយសារតែ​ការអនុវត្ត​សេរីភាព​មូលដ្ឋាន​របស់ខ្លួន នៅក្នុង​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​ក្នុង​តំបន់​បឹងកក់ នៅ​ទីក្រុង​ភ្នំពេញ​។

ប្រភពព័ត៍មាន : អង្គការ​សង្គម​ស៊ីវិល សូម​អំពាវនាវ​ឲ្យ​ដោះលែង អ្នកការពារ​សិទ្ធិ​ដីធ្លី​ទាំង ១២ នាក់​ដែល​ត្រូវ​ជាប់ពន្ធនាគារ ដោយសារ​ការអនុវត្ត​សេរីភាព​មូលដ្ឋាន​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo