៦-មីនា-២០១៥
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
ថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០១៥៖ យើងអង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជាចំនួន ៦០ មកពីបណ្ដាញអង្គការនានារួមមាន៖ អង្គការសមាជិកភាពសម្ព័នកំណែទម្រង់ការបោះឆ្នោត សហជីព ផ្ទះសាមគ្គី បណ្ដាញយុវជន បណ្ដាញស្រ្តី និងយេនឌ័រ អង្គការសិទ្ធិមនុស្ស និងអង្គការអភិវឌ្ឍន៍នានាក្នុងប្រទេសកម្ពុជាមានការព្រួយបារម្ភចំពោះដំណើរការនេះការរៀបចំសេចក្តីព្រាងច្បាប់ គុណភាពច្បាប់ និងបញ្ញាត្តិទាំងឡាយដែលចែងក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសេចក្ដីស្នើពង្រាងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។
ប្រភពព័ត៍មាន : សេចក្តីថ្លែងការណ៍ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត