១១-មីនា-២០១៥
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
មុនការត្រួតពិនិត្យលើកទី ២ របស់កម្ពុជា នៅចំពោះមុខ ក្រុមប្រឹក្សាសិទ្ធិមនុស្ស ("ក.ប.ស") អង្គការសហប្រជាជាតិ ("អ.ស.ប") នៅថ្ងៃទី១៧ និង១៨ ខែមីនា នៅទីក្រុងហ្សឺណែវ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") សួមអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជា ("រដ្ឋាភិបាល") ចាត់វិធានការដ៏មានប្រសិទ្ធភាពក្នុងការធានាការពារ សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដូចបានចែងក្នុងរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ("ក.អ.ស.ព.ន") ដែលកម្ពុជាចុះហត្ថលេខាកាលពីឆ្នាំ១៩៩២។
ប្រភពព័ត៍មាន : ម.ស.ម.ក អំពាវនាវឲ្យរដ្ឋាភិបាលធានាការពារសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅមុនពេលក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិត្រួតពិនិត្យប្រទេសកម្ពុជាជាលើកទី ២