ម.ស.ម.ក អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​ឈូស​ឆាយដី ក្នង​ជម្លោះ​រវាង​អ្នក​ភូមិជនជាតិ​ដើម​ភាគតិច និង​ក្រុម​ហ៊ុន​កៅ​ស៊ូ​នៅ​ខេត្ត​មណ្ឌល​គិរី

១-មេសា-២០១៥

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

យោង​តាម​ប្រជា​ពល​រដ្ឋ​ជនជាតិ​ដើម​ភាគតិច​ពូនង រស់​នៅ​ក្នុង​ភូមិ​ចក់​ចារ​ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គិរី បាន​ឲ្យ​ដឹង​ថា នៅថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ២០១៥ មាន​កម្មករ​របស់​ក្រុម​ហ៊ុន​​ចម្ការ​កៅស៊ូ​វៀត​ណាម ប៊ិញ ភឿក ១ ដែល​អម​ដោយ​មន្ត្រី​នគរ​បាល​ប្រដាប់​ដោយ​អាវុធ​ និង​មន្រ្តី​អាវុធ​ហត្ថ​ ប្រហែល​៩០នាក់ មាន​ឡាន​បាញ់​ទឹក បាន​ឈូស​ឆាយ​បំផ្លាញ​ដី​ចម្ការ​របស់​សហគមន៍ និង​ខ្ទមជាង​ ១៧០។ ការ​កាប់​ឆ្ការ​ដីនេះ​កើត​ឡើង​ក្នុង​អំឡុង​ជម្លោះ​ដ៏រ៉ាំ​រ៉ៃលើ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ក្រុម​ហ៊ុន​ទទូល​បាន​កាល​ពី​ឆ្នាំ​២០១២។ មក​ទល់​ពេល​នេះ​កង​កម្លាំងសន្តិ​សុខ​នៅ​មាន​វត្ត​មាន​នៅ​ក្នុង​តំបន់​នោះ​នៅ​ឡើយ អ្នក​ភូមិ​បាន​និយាយ​ថា​ពួក​គាត់​នឹង​តប​ត​ចំពោះ​ការ​ឈូស​ឆាយ​ដី​ដែល​អាច​នឹង​កើត​មាន​ម្តង​ទៀត។

ប្រភពព័ត៍មាន : ម.ស.ម.ក អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​ឈូស​ឆាយដី ក្នង​ជម្លោះ​រវាង​អ្នក​ភូមិជនជាតិ​ដើម​ភាគតិច និង​ក្រុម​ហ៊ុន​កៅ​ស៊ូ​នៅ​ខេត្ត​មណ្ឌល​គិរី

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo