២២-មិថុនា-២០១៥
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
សម្តេចជាទីគោរព! យើងខ្ញុំជាក្រុមស្ត្រីមកពីអង្គការសង្គមស៊ីវិលចំនួន៦ ដែលធ្វើការលើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិមនុស្សនៅកម្ពុជា និងក្នុងនាមជាប្រជាពលរដ្ឋ និងស្ត្រីខ្មែរ សូមធ្វើការកោតសរសើរចំពោះរាជរដ្ឋាភិបាលដែលបានខិតខំប្រឹងប្រែង និងពុះពារគ្រប់រាល់ឧបសគ្គដើម្បីលើកកម្ពស់តួនាទីនិងឋានៈស្រ្តីលើគ្រប់វិស័យនៅកម្ពុជា ជាពិសេសតាមរយៈការដាក់ចេញនូវគោលនយោបាយមួយចំនួនក្នុងការបញ្ជ្រាបយេនឌ័រដែលមានជាអាទិ៍ យុទ្ធសាស្រ្តចតុកោណនៅមុំទីបួននៃចតុកោណ ទីបួនដែលចែងពីសមភាពយេនឌ័រ និងគោលដៅអភិវឌ្ឍន៍សហសវត្សរ៍កម្ពុជាដែលបានកំណត់នូវចំនួនស្រ្តីក្នុងតួនាទីដឹកនាំ។ លើសពីនេះទៀត ផែនការនារីរតនៈទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ (២០១៤-២០១៨) និងផែនការសកម្មភាពជាតិ ស្តីពី ការទប់ស្កាត់អំពើហិង្សាលើស្រ្តី (២០១៤-២០១៨) ក៏បានបង្ហាញពីសារៈសំខាន់របស់ស្រ្តីក្នុងសង្គមជាតិ។
ប្រភពព័ត៍មាន : លិខិតចំហ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា