២-កក្កដា-២០១៥
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
ម.ស.ម.ក ស្វាគមន៍ចំពោះការរួចផុតពីការចោទប្រកាន់របស់អ្នកស្រី ផាវ ញ៉ឺង តំណាងសហគមន៍នៅភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ដែលពាក់ព័ន្ធនឹងជម្លោះដីធ្លីដ៏ក្តៅគគុក ជាមួយក្រុមហ៊ុន ហេង ហ៊ុយ អឹគ្រីខាលឆឺ គ្រុប ខូ.អិល.ធី.ឌី។ អ្នកស្រី ផាវ ញ៉ឺង ត្រូវបានចោទប្រកាន់ថាបានបំពុល និងសម្លាប់គោរបស់ក្រុមហ៊ុនចំនួនពីរក្បាល ព្រមទាំងត្រូវចោទពីបទបំផ្លិចបំផ្លាញដោយចេតនា តាមមាត្រា៤១០នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
ប្រភពព័ត៍មាន : ម.ស.ម.ក ស្វាគមន៍ចំពោះការរួចផុតពីការចោទប្រកាន់លើសកម្មជនដីធ្លីនៅខេត្តកោះកុង