៧-កក្កដា-២០១៥
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) សូមអំពាវនាវឲ្យរដ្ឋសភាជាថ្មីម្ដងទៀតបញ្ឈប់ដំណើរការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល (“ច្បាប់អង្គការ សមាគម”) លើកទី៥ ដ៏ប្រញាប់ប្រញាល់ និងសូមធានាឲ្យមានកិច្ចពិគ្រោះយោបល់ប្រកបដោយអត្ថន័យជាមួយភាគីពាក់ព័ន្ធទាំងអស់ មុននឹងកំណត់កាលបរិច្ឆេទប្រជុំបោះឆ្នោតអនុម័តច្បាប់។ យោងតាមព័ត៌មានដែលទទួលបាន មានការរាយការណ៍ថារដ្ឋសភាបានកំណត់សម័យប្រជុំវិសាមញ្ញនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៥ ដែលនឹងពិភាក្សាទៅលើសេចក្ដីព្រាងច្បាប់អង្គការសមាគម ហើយអាចនឹងត្រូវអនុម័តផងដែរ បើទោះជាការព្រួយបារម្ភជាច្រើនដែលសង្គមស៊ីវិល និងអ្នកជំនាញបានលើកឡើង មិនទាន់ត្រូវបានដោះស្រាយ ឬសូម្បីតែយកមកពិចារណាផងដែរនោះ។ rn
ប្រភពព័ត៍មាន : ម.ស.ម.ក សូមអំពាវនាវឲ្យរដ្ឋសភាធានានូវកិច្ចពិគ្រោះយោបល់ប្រកបដោយអត្ថន័យទៅលើច្បាប់អង្គការ សមាគម មុននឹងបោះឆ្នោតអនុម័ត