សង្គមស៊ីវិល​​អំពាវនាវ​​ដល់​ព្រឹទ្ធសភា សូមបដិសេធ​​ច្បាប់​ស្តីពី​​សមាគម​​និង​អង្គការ​​មិនមែន​រដ្ឋាភិបាល

១៤-កក្កដា-២០១៥

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

ថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០១៥ - យើងខ្ញុំ ជាក្រុមសង្គមស៊ីវិល​​ដែល​មាន​រាយ​នាម​​ដូច​ខាង​ក្រោម មាន​​ការ​​ខក​​ចិត្ត​​យ៉ាង​ខ្លាំង​​​ចំពោះ​​​គណបក្ស​​កាន់​​អំណាច​ដែល​​បាន​​បោះ​​ឆ្នោត​​អនុម័ត​​​ជា​​ឯកច្ឆន្ធ​​កាល​​ពី​​ម្សិល​​មិញ​​ទៅ​​លើ​​​សេច​ក្តី​​ព្រាង​​ច្បាប់​​ស្តី​ពី​​​សមាគម និង​​អង្គការ​​​មិន​មែន​​រដ្ឋា​ភិបាល ហើយ​​សូម​​អំពាវ​នាវ​​​ដល់​​ព្រឹទ្ធ​សភា​​កម្ពុជា សូម​​លោក​​មេត្តា​​បដិ​សេធ​​ច្បាប់​​នេះ។ ការ​បោះ​​ឆ្នោត​​នៅ​​ក្នុង​​សម័យ​​ប្រជុំ​​វិ​សាមញ្ញ​​នៃ​​​រដ្ឋ​សភា​​ជាតិ​​កាល​​ពី​ម្សិល​​​មិញ គឺ​ជា​​ការ​វិវឌ្ឍន៍​​មួយ​​​ដ៏​​អាក្រក់​សម្រាប់​​​ក្រុម​​សង្គម​​ស៊ីវិល​​​នៅ​ក្នុង​​ប្រទេស​​កម្ពុជា និង​​ជា​​ជំហាន​​ដ៏​​សំខាន់​​មួយ​​នៅ​​ក្នុង​យុទ្ធនា​​ការ​​ជា​​ទូ​ទៅ​​​មួយ​របស់​​​រាជ​​រដ្ឋាភិ​បាល ដើម្បី​​រឹត​ត្បិត​​សិទិ្ធ​​​សេរីភាព​​​ប្រជា​​ពលរដ្ឋ និង​​ធ្វើ​ឲ្យ​​ប៉ះ​ពាល់​​​យ៉ាង​​ធ្ងន់​ធ្ងរ​​ដល់​​លទិ្ធ​​ប្រជា​​ធិប​តេយ្យ។

ប្រភពព័ត៍មាន : សង្គមស៊ីវិល​​អំពាវនាវ​​ដល់​ព្រឹទ្ធសភា សូមបដិសេធ​​ច្បាប់​ស្តីពី​​សមាគម​​និង​អង្គការ​​មិនមែន​រដ្ឋាភិបាល

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo