២៤-សីហា-២០១៥
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) មានការព្រួយបារម្ភចំពោះសេចក្តីថ្លែងរបស់អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន ដែលបានរាយការណ៍ថាលោកបានប្រើពាក្យសម្តីមិនសមរម្យសំដៅទៅលើអ្នកប្តូរភេទ។ ម.ស.ម.ក សូមរម្លឹកដល់មន្ត្រីសាធារណៈទាំងអស់មេត្តាជ្រាបថា អ្នកប្តូរភេទមានសិទ្ធិទទួលបានការគោរពពេញលេញ និងស្មើគ្នាដូចប្រជាពលរដ្ឋកម្ពុជាទូទៅនៅក្នុងសង្គមដែរ ដូចនេះសូមអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានមេត្តាចាត់ទុកសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានឹងប្រជាពលរដ្ឋទូទៅផងដែរ។
ប្រភពព័ត៍មាន : ម.ស.ម.ក សូមអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានគោរពសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា