ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលប្រឈមការគំរាមកំហែងដោយគម្រោងអភិវឌ្ឍផ្លូវដែកកម្ពុជា ស្វែងរកយុត្តិធម៌ពីយន្តការគណនេយ្យភាពរបស់ធនាគារអភិវឌ្ឍន៍អាស៊ី

៣១-សីហា-២០១៥

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

(ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ ពីទីក្រុងម៉ានីល) - ប្រជាពលរដ្ឋជាច្រើនគ្រួសារ​ដែលទទួលរងការគំរាមកំហែងដោយសារគម្រោងដែល​ទទួល មូលនិធិពី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីអភិវឌ្ឍ​ផ្លូវដែកនៅកម្ពុជា បានដាក់ពាក្យ បណ្តឹងជាថ្មី​​ទៀត​ ទៅ​ក្រុមត្រូតពិនិត្យ​អនុលោមភាព របស់ធនាគារ​ ពាក់ព័ន្ធនឹងម្រោងដ៏ចម្រូងចម្រាសនេះ។ គម្រោងស្តារផ្លូវរថភ្លើង​​ បានធ្វើឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ​១៨០០០​នាក់ដែលរស់នៅតាម​បណ្តោយផ្លូវដែក ដែលមិនប្រើប្រាស់ ហើយ​ចាស់​ទ្រុឌទ្រោម​ប្រវែង៦៤២គីឡូម៉ែត្រ នៅកម្ពុជា​។ យ៉ាងហោចណាស់មានប្រជាពលរដ្ឋ១២០០គ្រួសារ ដែលមានប្រជាពល​រដ្ឋ​សរុបប្រមាណ៥១៦០នាក់​ត្រូវគេតម្រូវ​ឲ្យ​ផ្លាស់ទៅកន្លែងតាំងលំនៅថ្មីដែលឧបត្ថម្ភ​ដោយគម្រោងនេះ រីឯ​ ​ ប្រជាពលរដ្ឋ​នៅសល់ក្រៅពីនេះ ត្រូវ​កាត់​ចំណែកដី ផ្ទះ និងតូបលក់ដូររបស់ពួកគាត់​ដែលស្ថិតនៅរង្វង់ ៣,៥ ម៉ែត្រក្នុង​ "របៀងផ្លូវដែលរងផលប៉ះពាល់" ចេញ និងត្រូវអនុញ្ញាតឲ្យនៅលើដីចំណីផ្លូវ​រថ​​ភ្លើង​​រយៈពេលយ៉ាងតិច​ប្រាំឆ្នាំ។

ប្រភពព័ត៍មាន : ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលប្រឈមការគំរាមកំហែងដោយគម្រោងអភិវឌ្ឍផ្លូវដែកកម្ពុជា ស្វែងរកយុត្តិធម៌ពីយន្តការគណនេយ្យភាពរបស់ធនាគារអភិវឌ្ឍន៍អាស៊ី

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo