សមាគម អាដហុក អង្គការ លីកាដូ និង​មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍ សូម​អំពាវ​នាវឲ្យ​មានការ​ដោះលែង​សកម្មជន និង​អ្នកឃ្លាំ​មើលទាំង ១៧នាក់ ជាបន្ទាន់

២-កញ្ញា-២០១៥

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

សមាគមអាដហុក ការពារសិទិ្ធមនុស្ស​និង​អភិវឌ្ឍន៍​នៅកម្ពុជា អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទិ្ធ​មនុស្ស លីកាដូ និង​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ មាន​ការ​សោកស្តាយ​យ៉ាងខ្លាំង និង​សូម​អំពាវ​នាវ សូមឲ្យ​មានការ​ដោះលែង អ្នកតវ៉ា អ្នកឃ្លាំ​មើលការ​រំលោភ​សិទិ្ធ​មនុស្ស និង​អ្នកសារ​ព័ត៌មាន ចំនួន ១៧ នាក់ ជាបន្ទាន់។ អ្នក​ទាំងនោះ ត្រូវបាន​ឃាត់ខ្លួន​អស់ជា​ច្រើនម៉ោង នៅឯ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កោះកុង ក្នុងអំឡុង​ពេល​មាន​ការប្រមូល​ផ្តុំគ្នា​អំពាវនាវ​សុំឲ្យ​មាន​ដំណោះស្រាយ​មួយទៅ​លើជម្លោះ​ដីធ្លី​របស់សហគមន៍​ជីខ​ក្រោម។ ក្រុមប្រជា​ពលរដ្ឋ​ដែល​ប្រមូលផ្តុំ មាន​សមាជិក​ជាយុវជន និង​សកម្មជន​ដីធ្លីចំនួន ៥០នាក់ ដែល​អ្នកទាំងនោះ​ក៏បាន​ចូលរួម​នៅក្នុងការ​តវ៉ាអហិង្សា​ជារៀង​រាល់​ថ្ងៃ​ផង​ដែរ ក្នុងការ​ជំទាស់​នឹងការ​ចាប់ខ្លួន និង​ឃុំខ្លួន​សកម្មជន​ចំនួនបីនាក់ ដែលមក​ពីអង្គការ​មាតា​ធម្មជាតិ ចាប់តាំង​ពីថ្ងៃទី១៩ ខែសីហា​មក។

ប្រភពព័ត៍មាន : សមាគម អាដហុក អង្គការ លីកាដូ និង​មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍ សូម​អំពាវ​នាវឲ្យ​មានការ​ដោះលែង​សកម្មជន និង​អ្នកឃ្លាំ​មើលទាំង ១៧នាក់ ជាបន្ទាន់

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo