ម​.​ស​.​ម​.​ក​ ​ស្វា​គមន៍​ចំពោះ​ ​ការ​បញ្ចូល​បទ​ប្បញ្ញត្តិ​ប្រ​ឆាំង​នឹង​ការ​រើស​អើង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ​ទៅ​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​ថ្មី​នៃ​ប្រទេស​នេប៉ាល់​

២៤-កញ្ញា-២០១៥

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ​("ម.ស.ម.ក")​ ​សម្តែង​ក្តី​រីក​រាយ​ចំពោះ​ការ​អនុម័ត​បទ​ប្បញ្ញត្តិ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ថ្មី​នៅ​ប្រទេស​នេប៉ាល់​ ​ដែល​បាន​ការ​ពារ​ដល់​ស្រ្តី​ស្រឡាញ់​ភេទ​ដូច​គ្នា​ ​បុរស​ស្រឡាញ់​បុរស​ អ្នក​ស្រឡាញ់​ទាំង​ពីរ​ភេទ​ ​និង​អ្នក​ប្តូរ​ភេទ​ ​("អ្នកស្រឡាញ់ភេទដូចគ្នា")​ ​តាម​រយៈ​ការ​ឱ្យ​មាន​សិទ្ធិ​ស្មើ​គ្នា​ ​និង​វិធាន​ការ​ដ៏​សំ​ខាន់​ក្នុង​ការ​ប្រ​ឆាំង​ទៅ​នឹង​ការ​រើស​អើង​ដែល​ឈរ​លើ​ហេតុ​ផល​និន្នា​ការ​ភេទ​ ​និង​អត្ត​សញ្ញាណ​យេន​ឌ័រ​ ​("សូជី")​ ​ផងដែរ​។​ ​ប្រទេស​នេប៉ាល់​បាន​ក្លាយ​ជា​ប្រទេស​ដំ​បូង​បង្អស់​ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​តំបន់​អាស៊ី​ក្នុង​ការ​អនុម័ត​ច្បាប់​ដោយ​ជាក់​លាក់​ដើម្បី​ទទួល​ស្គាល់​សិទ្ធិ​ស្មើ​គ្នា​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​។​ ​ម.ស.ម.ក​ ​សូម​អប​អរ​សាទរ​ជាមួយ​ពលរដ្ឋ​នេប៉ាល់​ ​និង​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ​ដោយ​បាន​សំ​រេច​គោល​ដៅ​ដ៏​ធំ​ធេង​នេះ​។​

ប្រភពព័ត៍មាន : ម​.​ស​.​ម​.​ក​ ​ស្វា​គមន៍​ចំពោះ​ ​ការ​បញ្ចូល​បទ​ប្បញ្ញត្តិ​ប្រ​ឆាំង​នឹង​ការ​រើស​អើង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ​ទៅ​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​ថ្មី​នៃ​ប្រទេស​នេប៉ាល់​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo