សង្គម​ស៊ីវិល សូម​ថ្កោលទោស​ចំពោះ​អំពើហិង្សា​ទៅលើ​អ្នកតំណាងរាស្ត្រ​កម្ពុជា

២៧-តុលា-២០១៥

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

ថ្ងៃ​២៧ ខែតុលា ឆ្នាំ​២០១៥ - សមាគម​អាដហុក ការពារ​សិ​ទិ្ធ​មនុស្ស​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC) មជ្ឈមណ្ឌល​សិ​ទិ្ធ​មនុស្ស​កម្ពុជា (CCHR) មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC) សមាគម​ធាងត្នោត (STT) និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិ​ទិ្ធ​មនុស្ស លីកាដូ (LICADHO) សូម​ធ្វើការ​ថ្កោលទោស​ចំពោះ​អំពើហិង្សា​នៅមុខ​វិមាន​រដ្ឋសភាជាតិ និង​នៅមុខ​របង​គេហដ្ឋាន​របស់​មេដឹកនាំ​គណបក្សជំទាស់ កាលពី​រសៀល​ម្សិលមិញ​នេះ ដែល​បណ្តាល​ឲ្យ​អ្នកតំណាងរាស្ត្រ​មកពី​គណបក្សជំទាស់​ពីររូប រងរបួស​យ៉ាងដំណំ និង​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ និង​មាន​តម្លាភាព​ទៅលើ​ការបង្ក​ហិង្សា​នោះ​។ យើងខ្ញុំ ក៏មាន​ការព្រួយបារម្ភ​ផងដែរ​ទៅលើ​កង្វះខាត​វិធានការ​របស់​នគរបាល​ក្នុងការ​គ្រប់គ្រង​ការប្រមូលផ្តុំ​នៅមុខ​គេហដ្ឋាន​ឯកឧត្តម កឹម សុខា ដែល​ត្រូវបាន​ឡោមព័ទ្ធ​ដោយ​មនុស្ស​ជាច្រើន​រយ​នាក់​កាលពី​រសៀល​ម្សិលមិញ ដោយ​ក្នុងចំណោម​នោះ​មាន​មនុស្ស​មួយចំនួន​បាន​គប់​ដុំថ្ម​ចូលក្នុង​បរិវេណ​គេហដ្ឋាន​របស់លោក ហើយ​មាន​មនុស្ស​មួយចំនួនទៀត ត្រូវបាន​គេ​ឮថា​បាន​អំពាវនាវ​ឲ្យ​មាន​អំពើហិង្សា​បន្តទៀត​។​

ប្រភពព័ត៍មាន : សង្គម​ស៊ីវិល សូម​ថ្កោលទោស​ចំពោះ​អំពើហិង្សា​ទៅលើ​អ្នកតំណាងរាស្ត្រ​កម្ពុជា

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo