២៨-តុលា-២០១៥
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
សមាគម និងអង្គការសង្គមស៊ីវិលមិនមែនរដ្ឋាភិបាលនៅកម្ពុជាសោកស្តាយយ៉ាងខ្លាំង និងថ្កោលទោសយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍ហិង្សាលើតំណាងរាស្រ្តនៃរដ្ឋសភានីតិកាលទី៥ កើតឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោងប្រមាណ ១២ និង៣០ នាទី នៅបរិវេណខាងត្បូងរបងរដ្ឋសភា។ អំពើហិង្សានេះ បណ្តាលឲ្យមនុស្សចំនួន០៣នាក់រងរបួសធ្ងន់ និងស្រាល ដែលក្នុងនោះមានតំណាងរាស្ត្រចំនួនពីរនាក់ និងបង្កឲ្យខូចខាតទ្រព្យសម្បត្តិរបស់ជនរងគ្រោះផងដែរ។
ប្រភពព័ត៍មាន : ការថ្កោលទោសអំពើហិង្សាលើតំណាងរាស្ត្រនៃរដ្ឋសភានីតិកាលទី៥