៣-វិច្ឆិកា-២០១៥
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
ថ្ងៃ៣ ខែវិច្ឆិកា ឆ្នាំ២០១៥ - អង្គការ លីកាដូ សូមអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ សូមមេត្តាស៊ើបអង្កេតការស្លាប់របស់មនុស្សពីរនាក់ និងសូមអំពាវនាវម្តងហើយម្តងទៀត សូមមេត្តាបិទមណ្ឌលព្រៃស្ពឺ និងមណ្ឌលដទៃទៀត ដែលត្រូវបានប្រើប្រាស់ក្រៅប្រព័ន្ធច្បាប់ព្រហ្មទណ្ឌ បន្ទាប់ពីមានមនុស្សពីរនាក់នោះបានទទួលមរណភាព នៅពេលដែលត្រូវបានគេឃុំខ្លួនដោយខុសច្បាប់នៅក្នុងមណ្ឌលព្រៃស្ពឺ “មណ្ឌលសង្គមកិច្ច” ក្រោយពេលអ្នកទាំងពីរត្រូវបានចាប់ខ្លួនដោយមិនប្រក្រតីមុនពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅ។ នេះ ជាការស្លាប់លើកទីពីរ និងទីបីហើយ ដែលបានកើតឡើងតែក្នុងរយៈពេលតិចជាងមួយឆ្នាំប៉ុណ្ណោះ។
ប្រភពព័ត៍មាន : អង្គការ លីកាដូ អំពាវនាវឲ្យមានការបិទមណ្ឌលព្រៃស្ពឺជាបន្ទាន់បន្ទាប់ពីមនុស្សពីរនាក់បានទទួលមរណភាព