ការរួច​ខ្លួនពីវ​បទ​ល្មើស៖ ការអនុវត្ត​ច្បាប់​ចំពោះ​បទល្មើស​រំលោភ​​សេព​សន្ថវៈ​ក្នុង​ប្រព័ន្្ធតុលាការ​​កម្ពុជា

២៩-វិច្ឆិកា-២០១៥

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

ថ្ងៃ​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ - នៅថ្ងៃនេះ ដើម្បី​ប្រារព្ធ​កម្មវិធី​យុទ្ធនាការ​ពិភពលោក​រយៈពេល ១៦​ថ្ងៃ ទប់ស្កាត់​អំពើហិង្សា​លើ​យេនឌ័រ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា រហូតដល់​ថ្ងៃទី​១០ ខែធ្នូ អង្គការ លីកាដូ បានចេញ​ផ្សាយ​នូវ​របាយការណ៍​ថ្មី​មួយ​ដែលមាន​ចំណងជើង​ថា​៖“​ការ​រួចខ្លួន​ពីបទ​ល្មើស​៖ ការអនុវត្ត​ច្បាប់​ចំពោះ​បទល្មើស​រំលោភ​សេពសន្ថវៈ​ក្នុង​ប្រព័ន្ធតុលាការ​កម្ពុជា​”​។ របាយការណ៍​នេះ បង្ហាញ​នូវ​ភស្តុតាង​នៃ​ការ​មិនបាន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នៅក្នុង​ប្រព័ន្ធយុត្តិធម៌​កម្ពុជា​ក្នុងការ​ស៊ើបអង្កេត និង​ផ្តន្ទាទោស​ឲ្យ​បាន​ត្រឹមត្រូវ​លើ​ករណី​ជាច្រើន​នៃ​បទល្មើស​រំលោភ​សេពសន្ថវៈ ដែល​ពាក់ព័ន្ធ​នឹង​ស្ត្រី និង​កុមារ​។ របាយការណ៍​នេះ ផ្តល់នូវ​ព័ត៌មាន​លំអិត​នៃ​កំហុសឆ្គង​ជាច្រើន​ដែល មាន​លក្ខណៈ​ជា​ប្រព័ន្ធ (​អំពើពុករលួយ អាកប្បកិរិយា​រើសអើង​លើ​ស្ត្រី និង​ក្មេងស្រី ការបកស្រាយ ច្បាប់​មិនត្រូវ និង​កង្វះខាត​ធនធាន​នានា​) ដែល​រួមគ្នា​ធ្វើ​ឲ្យ​ជនល្មើស​នៃ​អំពើ​រំលោភ​សេពសន្ថវៈ​ត្រឹមតែ ទទួលរង​ទណ្ឌកម្ម​ស្រាល ខ្លាំង​ប៉ុណ្ណោះ ឬ​អាច​នឹង​រួច​ពី​ការដាក់ទណ្ឌកម្ម​ទាំងស្រុង​ថែមទៀត​ផង​។​

ប្រភពព័ត៍មាន : ការរួច​ខ្លួនពីវ​បទ​ល្មើស៖ ការអនុវត្ត​ច្បាប់​ចំពោះ​បទល្មើស​រំលោភ​​សេព​សន្ថវៈ​ក្នុង​ប្រព័ន្្ធតុលាការ​​កម្ពុជា

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo