១០-ធ្នូ-២០១៥
ការចេញផ្សាយ : ព្រឹត្តិប័ត្រ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) បានចេញផ្សាយខិតប័ណ្ណស្ដីពី ជំនួយគម្រោងអ្នកការពារសិទ្ធិមនុស្សស្ត្រី។ ខិតប័ណ្ណនេះមានគោលបំណងឲ្យអ្នកអានបានដឹងពីប្រភេទជំនួយដែលគម្រោងអាចផ្ដល់ឲ្យអ្នកការពារសិទ្ធិមនុស្សស្ត្រីដែលធ្លាប់ទទួលរង ឬប្រឈមនឹងអំពើហិង្សា ឬប៉ះទង្គិចផ្លូវចិត្តដោយសារតែការងាររបស់ពួកគេ។ ខិតប័ណ្ណនេះមានបញ្ចូលព័ត៌មានទាក់ទិននិងប្រភេទនៃជំនួយដែលគម្រោងមាន និងព័ត៌មានដែលអ្នកអាចសុំជំនួយ។ ម.ស.ម.ក សង្ឃឹមថាអ្នកការពារសិទ្ធិមនុស្សស្ត្រីអាចទួលបានព័ត៌មានតាមរយៈខិតប័ណ្ណផ្សព្វផ្សាយនេះ។
ប្រភពព័ត៍មាន : ជំនួយថវិការគម្រោងអ្នកការពារសិទ្ធិមនុស្សស្រ្តី