ក្រុមសង្គមស៊ីវិលចំនួន ៥០ ប្រកាសគាំទ្រពហិការចំពោះក្រុមហ៊ុនទេសចរណ៍កាពីតូល បន្ទាប់ពីមានការបង្រ្កាបទៅលើសកម្មភាពរបស់សហជីពដ៏ឃោរឃៅបានកើនឡើង

២៣-កុម្ភៈ-២០១៦

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

ជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏ឃោរឃៅទៅលើការតវ៉ារបស់កម្មករកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦ យើងជាសហជីព តំណាងសហគមន៍ និងអង្គការសង្គមស៊ីវិលមានរាយនាមខាងក្រោម ("សង្គមស៊ីវិល") សូមប្រកាសគាំទ្រពេញទំហឹងចំពោះការធ្វើពហិការជាបន្តបន្ទាប់ចំពោះក្រុមហ៊ុនកាពីតូល ខូ អិល.ធី.ឌី ដែលគេស្គាល់ថាកាពីតូលទេសចរណ៍ និងសូមអំពាវនាវដល់សាធារណជនទូទៅចូលរួមពហិការនេះជាមួយគ្នាដោយសារតែក្រុមហ៊ុនបានបណ្តេញចេញនិយោជិតរបស់ខ្លួនដោយពុំត្រឹមត្រូវ និងបង្រ្កាបលើចលនារបស់សហជីព។ ក្រុមហ៊ុនទេសចរណ៍កាពីតូលបានរំលោភយ៉ាងបំពានទៅលើសិទ្ធិការងារ និងសេរីភាពមូលដ្ឋានរបស់និយោជិតខ្លួន ហើយយើងសូមថ្កោលទោសចំពោះទង្វើរបស់ក្រុមហ៊ុននេះ។

ប្រភពព័ត៍មាន : ក្រុមសង្គមស៊ីវិលចំនួន ៥០ ប្រកាសគាំទ្រពហិការចំពោះក្រុមហ៊ុនទេសចរណ៍កាពីតូល បន្ទាប់ពីមានការបង្រ្កាបទៅលើសកម្មភាពរបស់សហជីពដ៏ឃោរឃៅបានកើនឡើង

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo