៩-មេសា-២០១៦
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
យើងខ្ញុំទាំងអស់ដែលជាសមាជិក សមាជិកានៃអង្គការសង្គមស៊ីវិលដែលធ្វើការលើកស្ទួយសិទ្ធិស្រ្តីនៅកម្ពុជាដែលមានឈ្មោះដូចខាងក្រោមមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាអំពើហិង្សាផ្អែកលើយេនឌ័រដែលចេះតែបន្តកើតឡើងមិនចេះឈប់ឈរ មានជាអាទិ៍នាពេលថ្មីៗនេះគឺករណី "កញ្ញា ខុម ចាន់តារាទី" ហៅ "ស្រីមុំ" ដែលបណ្ដាញប្រព័ន្ធផ្សព្វផ្សាយសង្គម និងបណ្ដាសារព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយនូវជីវិតឯកជនរបស់គាត់យ៉ាងគំហុក ហើយបច្ចុប្បន្នករណីរបស់គាត់ត្រូវបានតុលាការចេញដីកាកោះទាក់ទងនឹងការចោទប្រកាន់នូវបទល្មើសចំនួន ២ ផ្សេងគ្នាគឺករណីផ្ដល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៦។
ប្រភពព័ត៍មាន : សេចក្ដីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលដែលធ្វើការលើកស្ទួយសិទ្ធិស្រ្តីនៅកម្ពុជាចំពោះករណី "កញ្ញា ខុម ចាន់តារាទី" ហៅ "ស្រីមុំ"