២៩-មិថុនា-២០១៦
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
យើងខ្ញុំជាអង្គការសង្គមស៊ីវិលដែលមានរាយនាមខាងក្រោម សូមថ្កោលទោសចំពោះសេចក្តីសម្រេច របស់សាលាឧទ្ធរណ៍ដែលធ្វើឡើងកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ម្សិលមិញ ដោយរកឃើញជាលើកទីពីរថា សកម្មជនដីធ្លីតំបន់បឹងកក់គឺអ្នកស្រី យ៉ោម បុប្ផា មានកំហុសក្រោយពីសវនាការសារឡើងវិញពាក់ព័ន្ធនឹងការចោទប្រកាន់ថាអ្នកស្រីបានវាយប្រហារលើអ្នករត់ម៉ូតូឌុបពីរនាក់កាលពីឆ្នាំ២០១២។ សាលាឧទ្ធរណ៍បានកាត់ទោសអ្នកស្រី យ៉ោម បុប្ផា ឱ្យជាប់ពន្ធធនាគាររយៈពេលបីឆ្នាំ ដែលទោសនេះត្រូវអនុវត្តរយៈពេលដប់បួនខែ ដប់ប្រាំបីថ្ងៃដែលអ្នកស្រី យ៉ោម បុប្ផា បានអនុវត្តរួចហើយ ចំណែកទោសដែលនៅសល់ត្រូវព្យួរ។
ប្រភពព័ត៍មាន : អង្គការសង្គមស៊ីវិលសូមថ្កោលទោសចំពោះសេចក្តីសម្រេចដែលរកឃើញថា សកម្មជនតំបន់បឹងកក់ អ្នកស្រី យ៉ោម បុប្ផា មានកំហុសបន្ទាប់ពី បើកសវនាឡើងវិញ