សង្គម​​ស៊ីវិល​​អំ​ពាវ​​នាវ​​សូម​​ឲ្យ​មាន​​ការ​​ដោះ​​លែង​​សកម្មជន​​បឹង​​កក់​​ជា​​បន្ទាន់​​

១៨-សីហា-២០១៦

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

យើងខ្ញុំ​ ​ជាអង្គការ​សង្គម​ស៊ីវិល​ដែល​មាន​រាយ​នាម​ដូច​ខាង​ក្រោម​ ​សូម​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះលែង​ជាបន្ទាន់​នូវ​សកម្មជន​បឹងកក់​ ​(អ្នកស្រី ទេពវន្នី និងអ្នកស្រី បូវ សោភា) ដែល​ត្រូវ​បាន​ចោទ​ប្រ​កាន់​ ហើយ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ​នៅ​មណ្ឌល​កែ​ប្រែ​ទី២​នៃ​ពន្ធនាគារ​ព្រៃ​សកាល​ពីថ្ងៃទី១៧​ ​ខែសីហា​ ​ឆ្នាំ២០១៦​ ​ពាក់ព័ន្ធ​ទៅនឹងការ​ចូល​រួម​របស់អ្នកទាំង​ពីរក្នុង​យុទ្ធនាការ​អហិង្សា​ ​“ថ្ងៃច័ន្ទពណ៌ខ្មៅ”។ ​យើងខ្ញុំ​ ​ក៏សូមអំពាវ​នាវឲ្យអាជ្ញាធរ​រដ្ឋទម្លាក់ចោល​នូវ​ការ​ចោទ​ប្រកាន់​ដែល​មិន​ត្រឹម​ត្រូវ​លើអ្នក​ទាំងពីរ​ ​ហើយ​សូម​ឲ្យធានា​នូវសិទ្ធិក្នុង​ការ​ប្រមូល​ផ្ដុំដោយ​អហិង្សា​ ​ដូចជា​អ្នក​ដែល​គាំទ្រយុទ្ធនា​ការ​អហិង្សា​ថ្ងៃច័ន្ទពណ៌ខ្មៅ​ ​ដែលត្រូវ​បាន​ការ​ពារ​ដោយ​ច្បាប់​ជាតិ​ ​និងអន្តរជាតិ​ផង​ដែរ។​

ប្រភពព័ត៍មាន : សង្គម​​ស៊ីវិល​​អំ​ពាវ​​នាវ​​សូម​​ឲ្យ​មាន​​ការ​​ដោះ​​លែង​​សកម្មជន​​បឹង​​កក់​​ជា​​បន្ទាន់​​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo