ម.ស.ម.ក ចេញផ្សាយរបាយការណ៍បង្ហាញពីការរើសអើងទៅលើអ្នកប្តូរភេទជាស្រ្តីក្នុងកម្រិតគួរឱ្យព្រួយបារម្ភ នៅកម្ពុជា និងស្នើរដ្ឋាភិបាលចាត់វិធានការបន្ទាន់ដើម្បីការពារសិទ្ធិរបស់អ្នកប្តូរភេទ

២១-កញ្ញា-២០១៦

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា («ម.ស.ម.ក») ចេញផ្សាយរបាយការណ៍ស្រាវជា្រវមានចំណងជើងថា​«ការរើសអើងលើអ្នកប្តូរភេទជាស្រ្តីនៅតាមទីប្រជុំជននៅក្នុងព្រះរាជាណាចក្រកម្ពុជា»(«របាយការណ៍»)។ របាយការណ៍នេះអាចទាញយកបានទាំងជាភាសាខ្មែរ និងអង់គ្លេសនៅលើ គេហទំព័រ របស់ ម.ស.ម.ក។ របាយការណ៍នេះធ្វើឡើងដោយគម្រោងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័ររបស់ ម.ស.ម.ក និងជាសមិទ្ធផលនៃការស្រាវជ្រាវនៅតាមទីប្រជុំជនក្នុងព្រះរាជាណាចក្រកម្ពុជា(«កម្ពុជា») ពាក់ព័ន្ធនឹងការកើតឡើងជាទូទៅ និងទម្រង់នៃការរើសអើងទៅលើអ្នកប្តូរភេទជាស្រ្តី («អ្នកប្តូរភេទ»)។

ប្រភពព័ត៍មាន : ម.ស.ម.ក ចេញផ្សាយរបាយការណ៍បង្ហាញពីការរើសអើងទៅលើអ្នកប្តូរភេទជាស្រ្តីក្នុងកម្រិតគួរឱ្យព្រួយបារម្ភ នៅកម្ពុជា និងស្នើរដ្ឋាភិបាលចាត់វិធានការបន្ទាន់ដើម្បីការពារសិទ្ធិរបស់អ្នកប្តូរភេទ

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo