២២-កញ្ញា-២០១៦
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
យើងខ្ញុំជាអង្គការសង្គមស៊ីវិលដែលមានរាយនាមខាងក្រោម នៅថ្ងៃនេះសូមសម្តែងការមិនពេញចិត្តជាខ្លាំងចំពោះការផ្តន្ទាទោសដែលមិនសមហេតុផលរបស់សាលាដំបូងរាជធានីភ្នំពេញទៅលើលោក នី ចរិយា អតីតប្រធានផ្នែកសិទ្ធិមនុស្ស និងឃ្លាំមើលរបស់សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (“គ.ជ.ប”)។ បន្ទាប់ពីសវនាការរយៈពេលប្រមាណ ៤ ម៉ោងកន្លះ លោក ឃី ឆៃ ចៅក្រមជំនុំជម្រះបានថយទៅពិចារណាប្រមាណ ១៥ នាទី មុននឹងសម្រេចផ្តន្ទាទោសលោក នី ចរិយា ពីបទបរិហាកេរ្តិ៍ជាសាធារណៈតាមមាត្រា ៣០៥ បទប្តឹងបរិហារបង្កាច់កេរ្តិ៍តាមមាត្រា ៣១១ និងបទផ្សព្វផ្សាយនូវការអត្ថាធិប្បាយដើម្បីធ្វើសម្ពាធលើយុត្តាធិការតាមមាត្រា ៥២២ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ លោក នី ចរិយា ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលប្រាំមួយខែ និងពិន័យជាប្រាក់ចំនួនប្រាំមួយលានរៀល (ប្រមាណ ១.៥០០ដុល្លារអាមេរិក)។
ប្រភពព័ត៍មាន : អង្គការសង្គមស៊ីវិលសូមសម្តែងការមិនពេញចិត្តចំពោះការកាត់ទោសលោក នី ចរិយា ដែលជាអ្នកការពារសិទ្ធិមនុស្ស