ម​.​ស​.​ម​.​ក រៀបចំ​សន្និសីទ​សារព័ត៌មាន​ផ្សព្វផ្សាយ​របាយការណ៍​ស្តីពី “​ស្ត្រី​ក្នុង​ជម្លោះដីធ្លី​នៅ​កម្ពុជា​” និង​ប្រវត្តិ​សហគមន៍​ទំនាស់​ដីធ្លី​ថ្មីៗ​ចំនួន ១០ ករណី​នៅក្នុង​ប្រទេស​កម្ពុជា​

២៦-កញ្ញា-២០១៦

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (“​ម​.​ស​.​ម​.​ក​”) មាន​សេចក្តីសោមនស្ស​សូម​ជំរាបជូន​សាធារណជន​មេត្តា​ជ្រាបថា ម​.​ស​.​ម​.​ក នឹង​រៀបចំ​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃ​អង្គា​រ៍ ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦ នៅវេលា​ម៉ោង ៨:៣០ នាទី​ព្រឹក នៅ​ការិយាល័យ​របស់ ម​.​ស​.​ម​.​ក ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ផ្សព្វផ្សាយ​របាយការណ៍​ស្តីពី “​ស្ត្រី​ក្នុង​ជម្លោះដីធ្លី​នៅ​កម្ពុជា​” និង​ចេញផ្សាយ​ប្រវត្តិ​របស់​សកម្មជន និង​សហគមន៍​ពាក់ព័ន្ធ​ក្នុង​ទំនាស់​ដីធ្លី​នៅក្នុង​ខេត្ត​ចំនួន​ប្រាំបី​នៅ​ប្រទេស​កម្ពុជា​។ ប្រវត្តិ​របស់​សហគម​ន៍​ចំនួន​១០ ត្រូវបាន​ចងក្រង​រួចរាល់​ជា​ដំណាក់កាល​បញ្ចប់​នូវ​ការ​ចងក្រង​នូវ កម្រង​ជីវប្រវត្តិ​ដីធ្លី ដែល​លើក​បង្ហាញ​នូវ​ទំនាស់​ដីធ្លី​ចំនួន ៣០ ករណី​នៅក្នុង ១៥ ខេត្ត និង​រាជធានី​ភ្នំពេញ ដែល​សហគមន៍ និង​សកម្មជន​ក្នុង​ជម្លោះដីធ្លី​ជាច្រើន​បាន​បាត់បង់​ដីធ្លី​និង​រង​ការរំលោភ​សិ​ទិ្ធ​មនុស្ស​ផ្សេងៗ​ពី​សំណាក់​អាជ្ញាធរ និង​តួអង្គ​ឯកជន ។

ប្រភពព័ត៍មាន : ម​.​ស​.​ម​.​ក រៀបចំ​សន្និសីទ​សារព័ត៌មាន​ផ្សព្វផ្សាយ​របាយការណ៍​ស្តីពី “​ស្ត្រី​ក្នុង​ជម្លោះដីធ្លី​នៅ​កម្ពុជា​” និង​ប្រវត្តិ​សហគមន៍​ទំនាស់​ដីធ្លី​ថ្មីៗ​ចំនួន ១០ ករណី​នៅក្នុង​ប្រទេស​កម្ពុជា​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo