អង្គការសង្គមស៊ីវិលសម្តែងការមិនពេញចិត្តចំពោះសេចក្តីសម្រេចតម្កល់ការចោទប្រកាន់លើលោក វ៉ែន វន ប៉ុន្តែស្វាគមន៍សេចក្តីសម្រេចរបស់តុលាការកំពូលដែលលើកលែងការចោទប្រកាន់លើសកម្មជនព្រៃឡង់

២៦-កញ្ញា-២០១៦

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

អង្គការសង្គមស៊ីវិលសម្តែងនូវការមិនពេញចិត្តជាខ្លាំងចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ ដែលតម្កល់សាលក្រមផ្តន្ទាទោស និងការព្យួរទោសរយៈពេលមួយឆ្នាំទៅលើសកម្មជនបរិស្ថាន លោក វ៉ែន វន បើទោះ បី ជាមានកង្វះខាតលើភស្តុតាង និងមូលដ្ឋាននៃការចោទប្រកាន់លើរូបគាត់ ប៉ុន្តេ​ស្វាគមន៍​ចំពោះការ​ប្រកាសលើកលែង​ការ​ចោទប្រកាន់​របស់​តុលាការ​កំពូល​កាល​ពីថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៦ ចំពោះ​សកម្មជន​ព្រៃឡង់ លោក ឈាង វុទ្ធី លោក សៅ កន លោក មាស វ័ន្ត លោក មាស គឿង លោក ព្រំ ស៊ុយ លោក ម៉ៅ ធា លោក នួន គិន លោក ហែន ហៃ និងលោក ដួង ឆាយ។

ប្រភពព័ត៍មាន : អង្គការសង្គមស៊ីវិលសម្តែងការមិនពេញចិត្តចំពោះសេចក្តីសម្រេចតម្កល់ការចោទប្រកាន់លើលោក វ៉ែន វន ប៉ុន្តែស្វាគមន៍សេចក្តីសម្រេចរបស់តុលាការកំពូលដែលលើកលែងការចោទប្រកាន់លើសកម្មជនព្រៃឡង់

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo