២១-វិច្ឆិកា-២០១៦
ការចេញផ្សាយ : របាយការណ៍
លោក នី សុខា លោក យី សុខសាន្ដ លោក ណៃ វ៉ង់ដា និងលោកស្រី លឹម មុនី ដែលជាបុគ្គលិកជាន់ខ្ពស់បួនរូបរបស់សមាគមអាដហុកការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (“សមាគមអាដហុក”) និងលោក នី ចរិយា អតីតបុគ្គលិករបស់សមាគមអាដហុក និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានឃុំខ្លួនតាំងពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ ពួកគាត់ត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់សាក្សី តាមមាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ហើយលោក នី ចរិយា ត្រូវបានចោទប្រកាន់ពីបទសមគំនិតនៅក្នុងបទល្មើសដូចគ្នា។
ប្រភពព័ត៍មាន : ការវិភាគផ្លូវច្បាប់ជុំវិញការឃុំខ្លួនបណ្ដោះអាសន្នលើលោក នី សុខា លោក យី សុខសាន្ដ លោក ណៃ វ៉ង់ដា លោកស្រី លឹម មុនី និងលោក នី ចរិយា