២៧-កុម្ភៈ-២០២៣
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
ទិវានារីអន្តរជាតិ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី០៨ ខែមីនា ជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក ដែលជាការអបអរសាទរចំពោះសមិទ្ធផលនៃការចូលរួមចំណែករបស់ស្ត្រីនៅក្នុងសកម្មភាពសង្គម សេដ្ឋកិច្ច វប្បធម៌ និងនយោបាយ។ ទិវានេះក៏ប្រារព្ធឡើងដើម្បីអំពាវនាវឱ្យមានវិធានការក្នុងការបង្កើនសមភាពយេនឌ័រផងដែរ។ សកម្មភាពគួរឱ្យកត់សម្គាល់ដែលត្រូវបានគេមើលឃើញនៅទូទាំងពិភពលោកនោះ គឺក្រុមនៅតាមមជ្ឈដ្ឋាននានាជួបជុំគ្នាដើម្បីប្រារព្ធអបអរសាទរចំពោះសមិទ្ធផលនៃការចូលរួមរបស់ស្ត្រី ឬក៏ជួបជុំគ្នាដើម្បីសមភាពរបស់ស្ត្រី។ ប្រធានបទសម្រាប់ទិវានារីអន្តរជាតិនៅឆ្នាំ២០២៣ នេះ គឺ «នវានុវត្តន៍ និងបច្ចេកវិទ្យាឌីជីថលដើម្បីសមភាពយេនឌ័រ»។
ប្រភពព័ត៍មាន : មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាប្រារព្ធទិវានារីអន្តរជាតិ