១-មីនា-២០២៣
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
យើងខ្ញុំជាក្រុមអង្គការសង្គមស៊ីវិល ដូចជា សហជីព សហព័ន្ធសហជីព អង្គការ និងសមាគមដែលកំពុងធ្វើការងារដើម្បីលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រនៅប្រទេសកម្ពុជា រួមមាន សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សហព័ន្ធសហជីពកម្ពុជា សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បណ្តាញយុវជនកម្ពុជា អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស អង្គការសមាគមធាងត្នោត សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ អង្គការក្លាហាន និងអង្គការសមធម៌កម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ យើងខ្ញុំទាំងអស់គ្នានឹងប្រារព្ធកម្មវិធីខួបលើកទី១១២ នៃទិវាអន្តរជាតិនារីក្រោមប្រធានបទ «គាំពារស្ត្រីនិងក្មេងស្រី ដើម្បីយុត្តិធម៌ទាំងអស់គ្នា»។
ប្រភពព័ត៍មាន : សេចក្តីប្រកាសព័ត៌មាន ការប្រារព្ធទិវាអន្តរជាតិនារី ខួបលើកទី១១២ ក្រោមប្រធានបទ «គាំពារស្ត្រី និងក្មេងស្រី ដើម្បីយុត្តិធម៌ទាំងអស់គ្នា»