មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ប្រារព្ធទិវាសេរីភាពសារព័ត៌មាន ពិភពលោក

២៦-មេសា-២០២៣

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ជាទិវាសេរីភាពសារព័ត៌មានពិភពលោក។ ទិវានេះប្រារព្ធឡើងដើម្បីគោរពដល់តួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មានក្នុងការផ្ដល់ព័ត៌មានត្រឹមត្រូវ និងអាចទុកចិត្តបានដល់សាធារណជន ដែលពេលខ្លះអ្នកសារព័ត៌មានក៏ប្រឈមនឹងបញ្ហាអាយុជីវិតរបស់ខ្លួនផងដែរ។ ទិវានេះក៏ជាការរំលឹកឡើងវិញនូវសារៈសំខាន់នៃសេរីភាពសារព័ត៌មានក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ និងប្រជាធិបតេយ្យ និងជាការរំលឹកដល់រដ្ឋាភិបាលនៅជុំវិញពិភពលោកឱ្យបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការលើកកម្ពស់ និងគោរពសេរីភាពសារព័ត៌មាន ព្រមទាំងបង្កបរិយាកាសឱ្យមានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដោយសេរី និងរស់រវើក។

ប្រភពព័ត៍មាន : មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ប្រារព្ធទិវាសេរីភាពសារព័ត៌មាន ពិភពលោក

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo