សេចក្តីប្រកាសព័ត៌មានរបស់ ម.ស.ម.ក   ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងបុគ្គលិករបស់ខ្លួនពីររូបត្រូវបានចាប់ខ្លួននៅខេត្តក្រចេះ  រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ 

២៣-ឧសភា-២០២៣

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នគរបាលខេត្តក្រចេះបានបញ្ឈប់ និងឃាត់ខ្លួនបុគ្គលិកសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា («សមាគម») ចំនួន១៧នាក់យកទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត។ នគរបាលក៏បានឃាត់ខ្លួនសមាជិកគ្រួសាររបស់ពួកគេចំនួន៣២នាក់ផ្សេងទៀតរួមទាំងកុមារផងដែរ។ ការឃាត់ខ្លួននេះធ្វើឡើង ខណៈពួកគេកំពុងធ្វើដំណើរពីខេត្តរតនគិរី ទៅកាន់រាជធានីភ្នំពេញ បន្ទាប់ពីចូលរួមសិក្ខាសាលាពង្រឹងសមត្ថភាព និងកិច្ចប្រជុំឆ្លុះបញ្ចាំងបុគ្គលិករបស់ខ្លួនចាប់ពីថ្ងៃទី១៣ ដល់១៤ ខែឧសភា ឆ្នាំ២០២៣។ បុគ្គលិកសមាគម០៣នាក់រួមមាន លោក ថេង សាវឿន ដែលជាប្រធានសមាគម លោក ញ៉ិល ភាព មន្ត្រីជាន់ខ្ពស់ផ្នែកចងក្រង និងតស៊ូមតិ និងលោក ថាន់ ហាច មន្ត្រីសម្របសម្រួលសហគមន៍ ត្រូវបានឃាត់ខ្លួនពេញមួយយប់ មុនពេលបញ្ជូនទៅកាន់ស្នងការនគរបាលខេត្តរតនគិរីដើម្បីសាកសួរបន្ថែមនៅថ្ងៃទី១៨ ខែឧសភា។ បុគ្គលិកសមាគមចំនួនស១៤នាក់ និងសាច់ញាតិរបស់ពួកគេចំនួន៣២នាក់ផ្សេងទៀតត្រូវបានដោះលែង និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី១៧ ខែឧសភា នោះ។ អាជ្ញាធរបានរឹបអូសយកកុំព្យូទ័រ ទូរស័ព្ទដៃរបស់បុគ្គលិក ក៏ដូចជាឯកសារមួយចំនួនរបស់សមាគមផងដែរ។

ប្រភពព័ត៍មាន : សេចក្តីប្រកាសព័ត៌មានរបស់ ម.ស.ម.ក   ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងបុគ្គលិករបស់ខ្លួនពីររូបត្រូវបានចាប់ខ្លួននៅខេត្តក្រចេះ  រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ 

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo