៣-កក្កដា-២០២៣
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
នៅម៉ោងប្រមាណ ១១ ព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នគរបាលស្រុកស្រែអំបិល ខេត្តកោះកុងបានចាប់ខ្លួនសកម្មជនដីធ្លីចំនួន ១១ នាក់ដែលជាសមាជិកសហគមន៍ ១៩៧ គ្រួសារ ១៧៥ គ្រួសារ និង ៨០ គ្រួសារ ក្នុងស្រុកស្រែអំបិល ខណៈពួកគេកំពុងធ្វើដំណើរក្នុងគោលបំណងយកញត្តិទៅដាក់នៅក្រសួងយុត្តិធម៌ស្នើសុំកិច្ចអន្តរាគមន៍ឱ្យតុលាការខេត្តកោះកុងទម្លាក់ចោលរាល់បទចោទប្រឆាំងនឹងសហគមន៍ពួកគេដោយសារតែសកម្មភាពការការពារធ្លី និងសុំឱ្យមានចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលដែលរំលោភសិទ្ធិរបស់ពួកគេ។ សកម្មជនទាំងនោះរួមមាន អ្នកស្រី ផាវ ញ៉ឺង អ្នកស្រី ដេត ហួរ អ្នកស្រី រ៉ឹក ស៊ឹង លោក ហេង ជ័យ លោក សុខ ជ័យ លោក ឡាំ ជាវ អ្នកស្រី សេង លីន អ្នកស្រី យឿន ខ្មៅ អ្នកស្រី យី គន្ធា អ្នកស្រី ទិន តាំង និងអ្នកស្រី សួន ថេង។ ក្មេងស្រីអាយុប្រាំពីរឆ្នាំមួយរូបត្រូវបាននាំទៅជាមួយខណៈពេលចាប់ខ្លួននោះផងដែរ។ សហគមន៍ទាំងបីខាងលើបានជួបបញ្ហាដីធ្លីតាំងពីឆ្នាំ២០០៦ មកម៉្លេះ។
ប្រភពព័ត៍មាន : CCHR Human Rights Defenders Alert – Phnom Penh, 3 July 2023 11 land activists were arrested in Koh Kong Province for attempting