វឌ្ឍនភាពនៃការអនុវត្តអនុសាសន៍យូភីអ ជុំទី៣ របស់ប្រទេសកម្ពុជា ទាក់ទងនឹងការទទួលបានយុត្តិធម៌

២៥-កក្កដា-២០២៣

ការ​ចេញ​ផ្សាយ : ខិតប័ណ្ណព័ត៌មាន

ចាប់តាំងពីការអនុម័តរបាយការណ៍លទ្ធផលនៃការពិនិត្យជាសកលតាមកាលកំណត់ («យូភីអ») ជុំទី ៣ របស់ប្រទេសកម្ពុជារហូតមកដល់ពេលនេះមានរយៈកាលបួនឆ្នាំមកហើយ។ ក្នុងឱកាសនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចេញផ្សាយនូវកម្រងខិត្តប័ណ្ណព័ត៌មានតាមវិស័យចំនួន ៣ ទាក់ទងនឹងការអនុវត្តអនុសាសន៍ដែលរាជរដ្ឋាភិបាលកម្ពុជាបានទទួលយកទាក់ទងនឹងការទទួលបានយុត្តិធម៌ លម្ហសេរីភាពពលរដ្ឋ និងសេរីភាពសារព័ត៌មាន។ ខិត្តប័ណ្ណព័ត៌មានទាំងនេះលើកឡើងសង្ខេបអំពីយន្តការយូភីអ នៃអង្គការសហប្រជាជាតិ ព្រមទាំងការសម្រេចបានលទ្ធផលក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធរបស់រដ្ឋាភិបាល ព្រមទាំងវិធានការដែលត្រូវបន្តអនុវត្ត ដើម្បីធានាថាសិទ្ធិក្នុងការទទួលបានយុត្តិធម៌ សេរីភាពសារព័ត៌មាន និងសេរីភាពមូលដ្ឋានទទួលបានការលើកកម្ពស់ពេញលេញនៅប្រទេសកម្ពុជា។

ប្រភពព័ត៍មាន : វឌ្ឍនភាពនៃការអនុវត្តអនុសាសន៍យូភីអ ជុំទី៣ របស់ប្រទេសកម្ពុជា ទាក់ទងនឹងការទទួលបានយុត្តិធម៌

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo