៧-កញ្ញា-២០២៣
ការចេញផ្សាយ : របាយការណ៍
គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានបានចាប់ផ្តើមអនុវត្តពីថ្ងៃទី0១ ខែមេសា ឆ្នាំ២០១៦ គឺជាគម្រោងមានរយៈពេលវែងដែលពិនិត្យតាមដាន និងវាយតម្លៃអំពីស្ថានភាពសេរីភាពមូលដ្ឋានចំនួនបី គឺសេរីភាពខាងសមាគម សេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងការជួបប្រជុំ (“សេរីភាពមូលដ្ឋាន”) នៅក្នុងប្រទេសកម្ពុជា។ គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាន តាមដានការអនុវត្តសេរីភាពមូលដ្ឋានដោយប្រើប្រាស់ឧបករណ៍តាមដានការឃ្លាំមើល (“MTT”) ។ នេះជារបាយការណ៍ឆ្នាំ២០២២ (ឆ្នាំទី៧) គូសបញ្ជាក់ចំណុចគន្លឹះសំខាន់ៗចាប់ពីថ្ងៃទី0១ ខែមករា ឆ្នាំ២០២២ និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។
ប្រភពព័ត៍មាន : របាយការណ៍ឆ្នាំ២០២២ស្តីពីការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា