៣-ឧសភា-២០២៤
ការចេញផ្សាយ : ខិតប័ណ្ណព័ត៌មាន
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា («ម.ស.ម.ក») ចេញផ្សាយប័ណ្ណព័ត៌មានអំពីកាលបរិច្ឆេទនៃដំណើរការ ពិនិត្យជាសកលតាមកាលកំណត់ («យូភីអ») ជុំទីបួនរបស់ប្រទេសកម្ពុជា។ យូភីអ គឺជាយន្តការពិសេសសម្រាប់ធ្វើការវាយតម្លៃលើកំណត់ត្រាសិទ្ធិមនុស្សនៃរដ្ឋជាសមាជិកទាំងអស់របស់អង្គការសហប្រជាជាតិ។ ប័ណ្ណព័ត៌មាននេះផ្តល់សេចក្តីណែនាំសង្ខេបអំពីដំណើរការពិនិត្យ ក្នុងនោះរួមទាំងកាលបរិច្ឆេទ និងការចូលរួមតាមដានក្នុងដំណើរការនេះ។ សូមលោកអ្នកអញ្ជើញចូលរួមតាមដានការពិនិត្យ យូភីអ របស់ប្រទេសកម្ពុជាទាំងអស់គ្នា។
ប្រភពព័ត៍មាន : ដំណើរការពិនិត្យជាសកលតាមកាលកំណត់របស់ប្រទេសកម្ពុជា ជុំទីបួន