៧-តុលា-២០២៤
ការចេញផ្សាយ : សលាកបត្រព័ត៌មាន
ផ្សារភ្ជាប់នឹងការប្រារព្វទិវាសិទិ្ធលំនៅឋានពិភពលោក ឆ្នាំ២០២៤ នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ចេញផ្សាយសលាកបត្រព័ត៌មានស្តីពីការបណ្តេញចេញដោយបង្ខំនៅកម្ពុជា ចាប់តាំងពីការរឹតបន្តឹងក្នុងអំឡុងពេលជំងឺកូវីដ-១៩ ត្រូវបានដកចេញកាលចុងឆ្នាំ ២០២១ រហូតមកដល់បច្ចុប្បន្ន។ សលាកបត្រព័ត៌មាននេះត្រូវបានចងក្រងឡើង ដើម្បីបំពេញបន្ថែមទៅលើសលាកប័ត្រព័ត៌មានមុនៗ ដែល ម.ស.ម.ក បាននចេញផ្សាយក្នុងឆ្នាំ២០២០ ២០២១ ២០២២ ២០២៣ និងដើមឆ្នាំ២០២៤។ សលាកបត្រព័ត៌មាននេះ រំលឹកឡើងវិញអំពីកាតព្វកិច្ចសិទ្ធិមនុស្សដែលទាមទារឱ្យរដ្ឋ និងធុរកិច្ច ត្រូវការពារប្រជាពលរដ្ឋពីការរំលោភសិទ្ធិមនុស្សរួមទាំងការ បណ្តេញចេញដោយបង្ខំ។ ផ្នែកបញ្ចាប់នៃសលាកបត្រព័ត៌មាននេះ ផ្តល់ជាអនុសាសន៍ជាក់លាក់ដល់រាជរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការបណ្តេញដោយបង្ខំ ការពារលំនៅឋានរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់ការគោរពសិទ្ធិដីធ្លី និងសេរីភាពជាមូលដ្ឋាន៕
ប្រភពព័ត៍មាន : ការបណ្ដេញចេញដោយបង្ខំនៅប្រទេសកម្ពុជា