១០-តុលា-២០២៤
ការចេញផ្សាយ : ខិតប័ណ្ណព័ត៌មាន
នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា («ម.ស.ម.ក») ចេញផ្សាយខិត្តប័ណ្ណព័ត៌មានស្តីពី «លទ្ធផលនៃដំណើរការពិនិត្យជាសកលតាមកាលកំណត់ជុំទី៤ របស់ប្រទេសកម្ពុជា និងដំណាក់កាលអនុវត្តបន្ទាប់»។ ក្នុងអំឡុងពេលដំណើរការយូភីអជុំទី៤របស់ប្រទេសកម្ពុជានៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិចំនួន១០០ បានផ្តល់អនុសាសន៍ចំនួន ២៧៥ ដល់ប្រទេសកម្ពុជា។ ក្នុងចំណោមអនុសាសន៍ទាំងនេះ ប្រទេសកម្ពុជាបានទទួលយកអនុសាសន៍ចំនួន ២៣២ និងកត់សម្គាល់ចំនួន៤៣។
ប្រភពព័ត៍មាន : លទ្ធផលនៃដំណើរការពិនិត្យជាសកលតាមកាលកំណត់ជុំទី ៤ របស់ប្រទេសកម្ពុជា និងដំណាក់កាលអនុវត្តបន្ទាប់