-
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចេញផ្សាយកំណត់ត្រាសង្ខេបស្តីពីការប្រើប្រាស់កម្លាំងហួសហេតុទៅលើបាតុករនៅឆ្នាំ២០១៣ និងថ្កោលទោសលើអំពើហិង្សាកើតឡើងនាពេលម្សិញមិញ
ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ចេញផ្សាយកំណត់សង្ខេបស្តីពី ការប្រើប្រាស់កម្លាំងហួសហេតុពីសំណាក់កងកម្លាំងរក្សាសន្តិសុខក្នុងឆ្នាំ២០១៣ នៅព្រះរាជាណាចក្រកម្ពុជា(“កម្ពុជា)។ កំណត់ត្រាសង្ខេបបង្ហាញថា ការប្រើកម្លាំងហួសហេតុបានកើតឡើងជារឿងទូទៅនៅក្នុងឆ្នាំ២០១៣៖ យ៉ាងហោចណាស់មានបាតុកម្មចំនួន២៥ ត្រូវបានបង្ក្រាបដោយហិង្សាពីសំណាក់អាជ្ញាធរដែលបានប្រើដំបងឆក់ កាំភ្លើង ឧស្ម័នបង្ហូរទឹកភ្នែក បំពង់បាញ់ទឹក និងដំបងវាយនិងបំបែកបាតុករ។ ការបាញ់បោះពី សំណាក់ក្រុមកងកម្លាំងរក្សាសន្តិសុខទៅលើបាតុកម្មបាននាំឲ្យមនុស្សពីរនាក់ស្លាប់ និងបន្សល់ទុកមនុស្សម្នាក់ពិការ និងយ៉ាងហោចណាស់ ១៦នាក់ បានរងរបួស។ ចំនួនបាតុករជាច្រើនរាប់មិនអស់ត្រូវបានវាយដំ ក្នុងនោះមានស្ត្រីបីនាក់រងគ្រោះដោយសាររលូតកូនផងដែរ។
អានបន្ត -
-
ប្រជាពលរដ្ឋបានស្លាប់ និងរងរបួស ដោយសារកងកម្លាំងរបស់អាជ្ញាធរ ក្នុងអំឡុងមានភាពវឹកវរនៅក្នុងរាជធានីភ្នំពេញ
ថ្ងៃ៣ ខែមករា ឆ្នាំ២០១៤ - អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ បានបញ្ជាក់ថា យ៉ាងតិចណាស់មានប្រជាពលរដ្ឋចំនួន ៤ នាក់ ត្រូវបានបាញ់សម្លាប់ ហើយ ២១នាក់ផ្សេងទៀតរងរបួស នៅក្នុងការបង្ក្រាបដោយអំពើហិង្សាយ៉ាងអាក្រក់បំផុតមកលើប្រជាពលរដ្ឋ ក្នុងរយៈពេល ១៥ ឆ្នាំមកនេះ។
អានបន្ត -
-
-
-
សេចក្ដីជូនដំណឹងស្ដីពីកិច្ចប្រជុំលើកទី ៣៦ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព)
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានបើកកិច្ចប្រជុំលើកទី ៣៦ ដោយមានវត្តមានសរុបចំនួន ១០ រូប លើ ១១ រូប ហើយបានដំណើរការក្រោមអធិបតីភាព ឯកឧត្ដម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដោយបានសម្រេចលទ្ធផលដូចតទៅ៖
អានបន្ត -
ប្រកាសស្ដីពី ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ-និយោជិតផ្នែកវាយនភ័ណ្ឌ កាត់ដេរសំលៀកបំពាក់និងផលិតស្បែកជើង
ប្រការ ១.- ត្រូវបានដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ-និយោជិតផ្នែកវាយនភ័ណ្ឌ កាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើងពី៨០ (ប៉ែតសិប) ដុល្លារសហរដ្ឋអាមេរិច ទៅ ១០០ (មួយរយ) ដុល្លារសហរដ្ឋអាមេរិចក្នុង ០១ ខែ សម្រាប់ឆ្នាំ២០១៤ បន្ថែមលើប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតដែលមានស្រាប់។ ចំនួនទឹកប្រាក់ដែលបានដំឡើងខាងលើនេះ ត្រូវបន្ថែមជូនកម្មករ-និយោជិតគ្រប់ៗគ្នាលើប្រាក់ឈ្នួលដែលកំពុងទទួលបាន។
អានបន្ត -
-
-
-
សេចក្ដីថ្លែងការណ៍របស់គណៈកម្មការប្រឹក្សាការងារ ស្ដីពីការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតធ្វើការផ្នែកវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើង
ឆ្នាំ២០១៣ ខែធ្នូ ថ្ងៃទី២៤ វេលាម៉ោង ៨:០០ នាទីព្រឹកមានកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ អាណត្តិទី៨ លើកទី៦ ដើម្បីពិភាក្សាស្ដីពីការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតធ្វើការផ្នែកវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើង។
អានបន្ត




