-
ការរំលោភបំពាននីតិវិធីច្បាប់ដ៏ធ្ងន់ធ្ងរ នៅក្នុងការវិនិច្ឆ័យទោស នៃសមាជិកចលនាកងទ័ពសេរីជាតិកម្ពុជា
គណកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជា ជាគណកម្មាធិការចម្រុះនៃអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន១៨ មានកង្វល់យ៉ាងខ្លាំងចំពោះការរំលោភនីតិវិធីច្បាប់ដ៏ធ្ងន់ធ្ងរ ដែលទាក់ទងទៅនឹងការកាត់ទោសជនជាប់ចោទ២៨រូប តាមការចោទប្រកាន់ថាជាសមាជិកនៃចលនាកងទ័ពសេរីជាតិកម្ពុជា ដែលត្រូវចាប់ផ្តើមក្នុងថ្ងៃនេះ។
អានបន្ត -
-
CHRAC បង្ហាញនូវការព្រួយបារម្ភ លើអំពើហិង្សានយោបាយចេះតែកើនឡើង
គណកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជា ជាគណកម្មាធិការចម្រុះនៃអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន១៨ បង្ហាញនូវការព្រួយបារម្ភរបស់ខ្លួន លើការកើនឡើងនៃអំពើហិង្សា ទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងឆមាសទីមួយនៃឆ្នាំ២០០១។ CHRAC បានកត់សម្គាល់ថា ករណីដែលទាក់ទងនឹងហេតុផលនយោបាយ កំពុងតែគម្រាមកំហែងដល់សេរីភាពរបស់ប្រពលរដ្ឋ ដើម្បីចូលរួមក្នុងសកម្មភាពនយោបាយ ដែលត្រូវបានធានាដោយច្បាប់រដ្ឋធម្មនុញ្ញ និងគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីពង្រឹងនូវនីតិរដ្ឋនៃប្រទេសកម្ពុជា។
អានបន្ត -
កម្ពុជា៖ អ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិម៉ុងតាញា ត្រូវបានគម្រាមកំហែងឲ្យវិលត្រឡប់ទៅវិញ
(ញូវ យ៉ក) អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានឲ្យដឹងនៅក្នុងថ្ងៃនេះថា អ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិដើមភាគតិច មកពីប្រទេសវៀតណាមនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន គេមិនគួរធ្វើមាតុភូមិនិវត្តន៍ឡើយ ប្រសិនបើគ្មានការការពារសុវត្ថិភាពឲ្យបានគ្រប់គ្រាន់ នៅក្នុងទីកន្លែងខាងភាគីព្រំដែនប្រទេសវៀតណាមទេនោះ។
អានបន្ត -
-
-
-
កម្ពុជា៖ ការនិរទេសជនភៀសខ្លួនជនជាតិម៉ុងតាញា ទៅប្រទេសវៀតណាមវិញ
នៅក្នុងថ្ងៃនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានប្រកាសថ្កោលទោស ចំពោះការបណ្តេញចេញអ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិដើមភាគតិច យ៉ាងហោចណាស់មានចំនួន៨៩នាក់ មកពីខ្ពង់រាបកណ្តាលនៃប្រទេសវៀតណាម ដោយបង្ខំរបស់រដ្ឋាភិបាលកម្ពុជា និងបានអំពាវនាវឲ្យមានវិធានការភ្លាមៗ ដើម្បីការពារជនភៀសខ្លួនដទៃទៀត ដែលអាចប្រឈមមុខនឹងបញ្ហានេះ។ មនុស្ស៧០នាក់ ត្រូវបានបណ្តេញចេញត្រឹមតែដប់ថ្ងៃមុនប៉ុណ្ណោះ។
អានបន្ត -
CHRAC អំពាវនាវឲ្យធ្វើវិសោធនកម្ម លើច្បាប់ស្តីពីការបង្កើតសាលាក្តីខ្មែរក្រហម
គណកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជា ដែលមានអង្គការមិនមែនរដ្ឋាភិបាលចំនួន១៨ សូមអំពាវនាវដល់រាជរដ្ឋាភិបាល រដ្ឋសភាជាតិ និងព្រឹទ្ធសភា ឲ្យគោរពតាមកំណត់សម្គាល់ ដែលធ្វើឡើងដោយក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ លើច្បាប់ស្តីពីការបង្កើតអង្គជំនុំជម្រះវិសាមញ្ញ សម្រាប់កាត់ទោសមេដឹកនាំខ្មែរក្រហម និងធ្វើវិសោធនកម្មដោយសមស្របតាមច្បាប់នេះ ហើយអនុម័តលើវិសោធនកម្មនេះដោយគ្មានការពន្យាពេលតទៅទៀត។ CHRAC សូមស្នើដល់រាជរដ្ឋាភិបាល ឲ្យធ្វើសហប្រតិបត្តិការណ៍ក្នុងវិសោធនកម្មលើមាត្រានៃកិច្ចព្រមព្រៀង ស្តីពីកាត់ទោសខ្មែរក្រហមទាំងនោះ ដែលធ្វើឡើងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ដោយមិនបានបញ្ចូលទៅក្នុងពង្រាងច្បាប់ដើមនៃច្បាប់នោះ។
អានបន្ត -
-
កម្ពុជា៖ សាលក្រម គឺជាបរាជ័យមួយសម្រាប់សិទ្ធិដីធ្លី របស់ជនជាតិដើមភាគតិច
អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានបង្ហាញអំពីកង្វល់យ៉ាងខ្លាំងនៅក្នុងថ្ងៃនេះ ចំពោះសេចក្តីសម្រេចរបស់តុលាការដំបូងខេត្ត នៅតំបន់ខ្ពង់រាបភាគឦសាន្តប្រទេសកម្ពុជា ដែលដកហូតយកដីបុព្វបុរស របស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចមានចំនួនជាង៩០០នាក់។ នៅថ្ងៃទី២៣មីនា តុលាការខេត្តរតនគិរីបានចេញសេចក្តីសម្រេច ច្រានចោលពាក្យបណ្តឹងដែលដាក់ប្តឹងដោយ ជនជាតិដើមចារ៉ាយ និងទំពូន នៅក្នុងភូមិចំនួនបី។
អានបន្ត -




