-
-
CHRAC ព្រួយបារម្ភអំពីការវាយប្រហារលើអ្នកសម្របសម្រួលរបស់ Global Witness
គណកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជា ជាគណកម្មាធិការចម្រុះនៃអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន១៨ព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវាយប្រហារ និងការវាយដំលើអ្នកសម្របសម្រួលរបស់ Global Witness នៅក្នុងប្រទេសកម្ពុជា ដែលទំនងជាទង្វើបំភិតបំភ័យគិតទុកជាមុនត្រូវបានគេរៀបចំឡើងដើម្បីកំញើញដល់ការងាររបស់ Global Witness ដែលពិនិត្យតាមដាននូវការអនុវត្តន៍តាមច្បាប់ព្រៃឈើរបស់ប្រទេសកម្ពុជា និងគោលនយោបាយរបស់រដ្ឋាភិបាលរួមទាំង របាយការណ៍ស្តីពីការរំលោភបំពានលើបម្រាមកាប់បំផ្លាញព្រៃឈើផងដែរ។
អានបន្ត -
បម្រាមចំពោះការធ្វើបាតុកម្មដោយអហិង្សា គឺរំលោភលើច្បាប់រដ្ឋធម្មនុញ្ញ
គណកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជា(CHRAC) ជាគណកម្មាធិការចម្រុះនៃអង្គការមិនមែនរដ្ឋាភិបាលផ្នែកសិទ្ធិមនុស្សក្នុងស្រុកចំនួន១៨ ជំទាស់ចំពោះទង្វើរបស់ប៉ូលីស និងប៉ូលីសខ្លាហោះ ដែលរារាំងនិស្សិតមកពីសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មិនឲ្យធ្វើបាតុកម្មអហិង្សា ដើម្បីទាមទារឲ្យដោះលែងនិស្សិតច្បាប់ឆ្នាំទីបួនម្នាក់ ឈ្មោះកេន សារា ពីពន្ធនាគារព្រៃស។
អានបន្ត -
-
-
-
-
Global Witness គេត្រូវតែផ្តល់សិទ្ធិដើម្បីបន្តអាណត្តិរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា
គណកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជាបានធ្វើកិច្ចសម្ភាសន៍ជាមួយជនរងគ្រោះនៅក្នុងឧប្បត្តិហេតុថ្ងៃទី៥ ខែធ្នូ រវាងអ្នកតំណាងសហគមន៍សម្បទានព្រៃឈើមកពីខេត្តនានា និងមន្ត្រីនគរបាលនៅពីមុខការិយាល័យនាយកដ្ឋានព្រៃឈើ និងការពារសត្វព្រៃ។
អានបន្ត -
CHRAC អញ្ជើញអ្នកគាំទ្រសិទ្ធិមនុស្សឲ្យចូលរួមក្នុងការកាត់ក្តីលោក សំ ប៊ិត
គណកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជា ជាគណកម្មាធិការចម្រុះនៃអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន១៨សូមគោរពអញ្ជើញអ្នកគាំទ្រសិទ្ធិមនុស្សទាំងអស់ឲ្យចូលរួមក្នុងការកាត់ក្តីលោក សំ ប៊ិត ជាអតីតមេដឹកនាំខ្មែរក្រហមនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូនេះ ដើម្បីគាំទ្រដល់អ្នក ដែលមានសាច់ញាតិសន្តានបានស្លាប់ តាមការចោទប្រកាន់ថា លោក សំ ប៊ិតជាអ្នកបញ្ជា។ ការកាត់ទោសនឹងត្រូវធ្វើឡើងនៅក្នុងតុលាការក្រុងភ្នំពេញវេលាម៉ោង៧:៣០នាទីព្រឹក។
អានបន្ត -
-
បញ្ឈប់អំពើហិង្សាលើស្ត្រី ̶ ការដង្ហែជាក្បួនតាមផ្លូវនៅទីក្រុងភ្នំពេញ
ការដង្ហែជាក្បួន ដែលរៀបចំឡើងដោយគណកម្មាធិការស្ត្រីកម្ពុជា(CAMBOW) គឺជាផ្នែកមួយនៃយុទ្ធនាការសកម្មជន១៦ថ្ងៃប្រឆាំងអំពើហិង្សាលើយេនឌ័រ។ យុទ្ធនាការ១៦ថ្ងៃនេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសជាច្រើនទូទាំងពិភពលោកនៅចន្លោះថ្ងៃទី២៥ ខែវិច្ឆិកា ជាទិវាអន្តរជាតិប្រឆាំងនឹងអំពើហិង្សាលើស្ត្រី និងថ្ងៃទី១០ ខែធ្នូ ជាទិវាសិទ្ធិមនុស្សអន្តរជាតិ។ ក្នុងរយៈពេល១៦ថ្ងៃត្រូវបានលើកឡើងនូវកាលបរិច្ឆេទសំខាន់ៗដទៃទៀតរួមមាន ថ្ងៃទី១ ខែធ្នូ ជាទិវាប្រយុទ្ធប្រឆាំងនឹងជម្ងឺអេដស៍ និងថ្ងៃទី៦ ខែធ្នូ ជាកំណត់សម្គាល់ខួបនៃការសម្លាប់រង្គាលនៅម៉ុនទ្រៀល(Montreal)ផងដែរ។
អានបន្ត -
គណកម្មាធិការស្ត្រីកម្ពុជាជំទាស់ចំពោះមាត្រានៅក្នុងសេចក្តីព្រាងច្បាប់ប្រឆាំងនឹងអំពើហិង្សាក្នុងគ្រួសារ
យោងទៅតាមគណកម្មាធិការស្ត្រីកម្ពុជា (CAMBOW)ជាគណកម្មាធិការចម្រុះនៃអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន៣៣ ដែលធ្វើការដើម្បីបុព្វហេតុស្ត្រីនៅកម្ពុជាបានឲ្យដឹងថា ឃ្លាមួយនៅក្នុងសេចក្តីព្រាងច្បាប់ប្រឆាំងអំពើហិង្សាក្នុងគ្រួសារ ដែលអនុញ្ញាតឲ្យស្វាមីរំលោភលើភរិយារបស់ខ្លួន ដោយមិនមានទោស គេគួរតែលុបចោល។
អានបន្ត




