-
សេចក្ដីថ្លែងការណ៍ តុលាការខេត្តព្រះវិហារ ឃុំខ្លួនពលរដ្ឋ ១គ្រួសាររួមទាំង ទារិកាអាយុ ៩ខែ ដែលគ្មានកំហុស
សមាគមការពារសិទ្ធិមនុស្ស អាដហុក ថ្កោលទោសចំពោះការឃុំខ្លួន មនុស្ស ១គ្រួសារ ដែលក្នុងនោះមាន លោក សន វុទ្ធី អាយុ៤៧ឆ្នាំ (ជាប្ដី) អ្នកស្រី លឹម សុខឃឹម (ជាប្រពន្ធ) និងរួមទាំងទារិកាអាយុ៩ខែ (ជាកូន) ដោយតុលាការខេត្តព្រះវិហារ ឃុបឃិតជាមួយនឹង អាជ្ញាធរខណ្ឌ រដ្ឋាបាលព្រៃឈើ ខេត្តព្រះវិហារ ឃុំខ្លួនមនុស្សទាំង៣នាក់ នៅក្នុង ពន្ធនាគារ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ជាការរំលោភសិទ្ធមនុស្ស យ៉ាងធ្ងន់ធ្ងរ។
អានបន្ត -
-
សេចក្ដីថ្លែងការណ៍: ការសំរេចបន្តឃុំព្រះកាយព្រះសង្ឃ ៣អង្គ ដោយសាលាឧទ្ធរណ៍ ជាការចូលរួមរំលោភព្រះពុទ្ធសាសនា និងគំរាមកំហែងសកម្មជនសិទ្ធិមនុស្ស
ភ្នំពេញ, ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ សេចក្ដីថ្លែងការណ៍ ការសំរេចបន្តឃុំព្រះកាយព្រះសង្ឃ ៣អង្គ ដោយសាលាឧទ្ធរណ៍ ជាការចូលរួមរំលោភព្រះពុទ្ធសាសនា និងគំរាមកំហែងសកម្មជនសិទ្ធិមនុស្ស សមាគមការពារសិទ្ធិមនុស្សអាដហុក ចាត់ទុកការបដិសេធការសុំនៅក្រៅឃុំព្រះសង្ឃ ៣អង្គ តាមសេចក្ដីសំរេចរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ គឺជាការរំលោភទៅលើព្រះពុទ្ធសាសនា និងជាការគំរាមកំហែង និងបំបាក់ស្មារតីអ្នកការរពារសិទ្ធិមនុស្ស។
អានបន្ត -
សេចក្តីថ្លែងការណ៏រួម ៖ ពិធីរំលឹកខួបនៃឧប្បត្តិហេតុលើវិថីវេងស្រេងៈ យុត្តិធម៌នៅតែមិនទាន់មានសម្រាប់អ្នកបាត់បង់ជីវិត អ្នកបាត់ខ្លួន និងអ្នករងរបួស
មួយឆ្នាំ បន្ទាប់ពីអំពើហិង្សា ដែលប្រព្រឹត្តដោយអាជ្ងាធររដ្ឋ កាលពីដើម ខែមករា ឆ្នាំ២០១៤ ដែលបណ្តាលឲ្យមានការបាត់បង់ជីវិតបុរសយ៉ាងតិច ៤ រូប និងរាប់សិបនាក់ផ្សេងទៀត បានរងរបួសត្រូវសម្រាកនៅក្នុងមន្ទីរពេទ្យ ការបាត់ខ្លួនក្មេងប្រុសវ័យជំទង់ម្នាក់ និងការឃុំខ្លួនដោយមិនត្រឹមត្រូវមកលើកម្មករ សកម្មជន និងអ្នកដឹកនាំសហជីព ចំនួន ២៣ រូប។
អានបន្ត -
សេចក្តីថ្លែងការណ៏រួម ៖ ពិធីរំលឹកខួបនៃឧប្បត្តិហេតុលើវិថីវេងស្រេងៈ យុត្តិធម៌នៅតែមិនទាន់មានសម្រាប់អ្នកបាត់បង់ជីវិត អ្នកបាត់ខ្លួន និងអ្នករងរបួស
មួយឆ្នាំ បន្ទាប់ពីអំពើហិង្សា ដែលប្រព្រឹត្តដោយអាជ្ងាធររដ្ឋ កាលពីដើម ខែមករា ឆ្នាំ២០១៤ ដែលបណ្តាលឲ្យមានការបាត់បង់ជីវិតបុរសយ៉ាងតិច ៤ រូប និងរាប់សិបនាក់ផ្សេងទៀត បានរងរបួសត្រូវសម្រាកនៅក្នុងមន្ទីរពេទ្យ ការបាត់ខ្លួនក្មេងប្រុសវ័យជំទង់ម្នាក់ និងការឃុំខ្លួនដោយមិនត្រឹមត្រូវមកលើកម្មករ សកម្មជន និងអ្នកដឹកនាំសហជីព ចំនួន ២៣ រូប។
អានបន្ត -
-
ម.ស.ម.ក បើកកម្មវិធីតាំងពិព័រណ៍រូបថត "ឯណាទៅយុត្តិធម៌របស់ខ្ញុំ?"
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) នឹងបើកកម្មវិធីតាំងពិព័រណ៍រូបថត "ឯណាទៅយុត្តិធម៌របស់ខ្ញុំ?" ដែលថតរូបដោយលោក បឺណាដូ សាល។ នៅមុនទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ការតាំងពិព័រណ៍រូបថតនឹងបង្ហាញពីការប្រឈម និងបទពិសោធន៍ ដែលជនរងគ្រោះនៃនិទណ្ឌភាពនៅកម្ពុជាបានជួបប្រទះ។
អានបន្ត -
សេចក្តីថ្លែងការណ៍រួម ការចាប់ខ្លួនតាមអំពើចិត្តក្នុងករណីបឹងកក់១
នៅថ្ងៃទី២០ ខែវិច្ឆិការ ឆ្នាំ២០១៤ យើងជាអង្គការមិនមែនរដ្ឋាភិបាលបានចុះហត្ថលេខារួមគ្នាធ្វើការថ្កោលទោសចំពោះការចាប់ខ្លួនតាមអំពើចិត្ត និងបានជំនុំជម្រះដោយតក់ក្រហល់ទៅលើលោកលី ស្រ៊ាខេង និងកញ្ញា លី សៀវម៉ីញ នៅថ្ងៃទី១៨ ខែវិចិ្ឆកា ឆ្នាំ២០១៤។ ក្រុមគ្រួសារលោក និងអ្នកស្រីខេង បានជាប់ពាក់ព័ន្ធក្នុងទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ឃុន សៀអ៊ីមផត អិច ផត ជាកម្មសិទ្ធរបស់លោកឧកញ៉ា ឃុន សៀ។
អានបន្ត -
-
សង្គមស៊ីវិលថ្កោលទោសការចាប់ និងឃុំខ្លួនតំណាងសហគមន៍បឹងកក់ទាំងប្រាំពីរនាក់
យើងខ្ញុំជាក្រុមសង្គមស៊ីវិល ដែលមានរាយនាមដូចខាងក្រោម មានការសោកស្តាយជាខ្លាំងចំពោះការចាប់ ឃុំខ្លួន និងផ្តន្ទាទោសអ្នកតំណាងសហគមន៍បឹងកក់ទាំង ៧នាក់ បន្ទាប់ពីមានការតវ៉ានៅខាងមុខសាលារាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤។
អានបន្ត -
ម.ស.ម.ក សម្ភោធយុទ្ធនាការអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងនិទណ្ឌភាព
នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៤ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សម្ពោធយុទ្ធនាការបញ្ចប់និទណ្ឌភាពប្រចាំឆ្នាំក្នុងឱកាសទិវាបញ្ចប់និទណ្ឌភាពអន្តរជាតិសម្រាប់បទល្មើសប្រឆាំងលើអ្នកសារព័ត៌មាន ដែលអង្គការសហប្រជាជាតិ ទទួលស្គាល់ជាលើកដំបូង។ ម.ស.ម.ក ឆ្លៀតក្នុងឱកាសនេះ សូមលើកនូវបញ្ហានិទណ្ឌភាពដែលរីករាលដាលយ៉ាងខ្លាំងនៅកម្ពុជា។ យុទ្ធនាការនេះ មានគោលបំណងប្រមូលគៀងគរ និងផ្សាយបន្តនូវការទាមទាររបស់សាធារណជនទៅកាន់រាជរដ្ឋាភិបាលកម្ពុជា (រដ្ឋាភិបាល) ដើម្បីបញ្ចប់និទណ្ឌភាព។ យើងសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យថតរូបខ្លួនឯងផ្ទាល់កាន់បដាដែលមានន័យក្នុងការប្ដេជ្ញាប្រឆាំងនិទណ្ឌភាព។
អានបន្ត -
សេចក្តីថ្លែងការណ៏រួម ៖ មុនទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន
ដោយសារអំពើហិង្សាលើសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិក្នុងឆ្នាំមុនមានការកើនឡើងយ៉ាងខ្លាំង ក្រុមអង្គការសិទ្ធមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយកាន់តែមានការព្រួយបារម្ភជាខ្លាំងចំពោះ ការកើនឡើងករណីនិទណ្ឌភាពនៃអ្នកប្រព្រឹត្តបទល្មើសទាំងនេះ។
អានបន្ត