-
កម្ពុជា៖ សកម្មជនគណបក្សប្រឆាំង ផ្តោតអារម្មណ៍លើការផ្ចាញ់តប ក្រោយពេលបោះឆ្នោត
អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃនេះថា ការថយចុះនៃអំពើហិង្សា ក្រោយពេលបោះឆ្នោត នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីការអំពាវនាវជាលើកទីពីរ របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបង្ហាញឲ្យឃើញថា មេដឹកនាំកម្ពុជាពិតជាមានអំណាច ដើម្បីបិទនិងបើកអំពើហិង្សាបែបនេះតាមចិត្តមែន។ ប៉ុន្តែអង្គការនេះបានបន្ថែមទៀតថាការភ័យខ្លាច ដោយសារការវាយប្រហារ និងការគម្រាមកំហែងនៅក្រោយពេលបោះឆ្នោតថ្មីៗនេះ បានកើតឡើងរួចទៅហើយ ដោយធ្វើឲ្យប្រជាពលរដ្ឋនៅក្នុង និងក្រៅទីក្រុងភ្នំពេញ លែងទុកចិត្តចំពោះការបញ្ចេញនូវភាពខ្វែងគំនិត ឫការគាំទ្រស្ថាប័នដែលប្រឆាំងរដ្ឋាភិបាល។ អង្គការបានអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យដាក់សម្ពាធលើលោកហ៊ុន សែន ដើម្បីឲ្យដកហូតអាវុធ និងដាក់ទោសលើជនដៃដល់ ដែលប្រព្រឹត្តនូវឧប្បត្តិហេតុវាយប្រហារ លើសមាជិកគណបក្សប្រឆាំង ប្រយោជន៍ដើម្បីប្រជាជនកម្ពុជាអាចប្រើប្រាស់សិទ្ធិរបស់ពួកគេ ក្នុងការបញ្ចេញមតិ បង្កើតសមាគម និងជួបប្រជុំគ្នាដោយសេរី។
អានបន្ត -
-
-
-
-
កម្ពុជា៖ គេគួរតែផ្តោតអារម្មណ៍លើសិទ្ធិ មិនមែនលើការបោះឆ្នោតទេ
(ញូវ យ៉ក) នៅក្នុងរបាយការណ៍មួយ ដែលមានចំណងជើងថា “កម្ពុជា៖ ក្រោយពីរដ្ឋប្រហារ” អង្គការឃ្លាំមើលសិទ្ធិមនុស្ស/អាស៊ី អំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យធានាថា មុនពេលបោះឆ្នោត ដែលនឹងប្រារព្ធធ្វើនៅក្នុងប្រទេសកម្ពុជា សមាជិកគណបក្សប្រឆាំងនៅក្នុងប្រទេសថៃឥឡូវនេះច្បាស់មានអារម្មណ៍ថា ខ្លួនមានសុវត្ថិភាព ដើម្បីវិលត្រឡប់មកវិញ និងថា សមាជិករបស់លោកនាយករដ្ឋមន្ត្រីទីមួយហ៊ុន សែន ដែលទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្ស នៅអំឡុងពេល និងក្រោយពេលរដ្ឋប្រហារ៥ ̶ ៦កក្កដា នឹងត្រូវគេនាំមកកាត់ទោស។
អានបន្ត -
សហគមន៍អន្តរជាតិ បានជម្រុញឲ្យមានការការពារប្រជាពលរដ្ឋកម្ពុជា និងថ្កោលទោសចំពោះរដ្ឋប្រហារ
(ញូវ យ៉ក) នៅក្នុងថ្ងៃនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យថ្កោលទោសឲ្យខ្លាំង ចំពោះរដ្ឋប្រហារនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃសៅរ៍ ដែលបង្កឡើងដោយលោកហ៊ុន សែន មេដឹកនាំគណបក្សប្រជាជនកម្ពុជា និងជាសហនាយករដ្ឋមន្ត្រី ប្រឆាំងនឹងដៃគូក្នុងរដ្ឋាភិបាលចម្រុះរបស់លោក គឺព្រះអង្គម្ចាស់រណឫទ្ធិ នៃគណបក្សរាជានិយមហ្វ៊ុន ស៊ិនប៉ិច និងចាត់រាល់វិធានការចាំបាច់ ដើម្បីទប់ស្កាត់គណបក្សប្រជាជនកម្ពុជាមិនឲ្យធ្វើវិសុទ្ធកម្មលើគូប្រជែងរបស់ខ្លួន។
អានបន្ត -
-
-
-
-
អង្គការCARAMហើយនឹងអង្គការដ៏ទៃទៀតបានរួមគ្នាចេញសេចក្តីថ្លែងការណ៍រួមដើម្បីសំដែងនូវការអបអរសាទរចំពោះរាជរដ្ឋាភិបាល និងសមាគមអាស៊ាន ដែលបានធ្វើការអនុម័តទៅលើសេចក្តីប្រកាសអាស៊ានស្តីពីការការពារ និងការលើកកំពស់សិទ្ធិពលករទេសន្តរប្រវេសន៍ដែលត្រូវបានអនុម័តដោយប្រមុខរដ្ឋអាស៊ាន។
អានបន្ត




