-
-
សេចក្តីប្រកាសព័ត៌មានវេទិកាពិភាក្សាគោលនយោបាយ "ទស្សនៈរបស់គណបក្សនយោបាយស្តីពី បរិស្ថាន និង ដីធ្លីនៅកម្ពុជា"
គោលបំណងនៃវេទិកានេះ គឺដើម្បីផ្តល់ឱកាសដល់គណបក្សនយោបាយសំខាន់ៗ បង្ហាញពីគោលនយោបាយនានារបស់ខ្លួន ស្តីពីបរិស្ថាន និងដីធ្លី មុនការមកដល់នៃការបោះឆ្នោតជាសកលនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ ដើម្បីធានាឲ្យប្រជាពលរដ្ឋកម្ពុជា អង្គការសង្គមស៊ីវិល និង អាជ្ញាធរមូលដ្ឋាន បានទទួលព័ត៌មានគ្រប់គ្រាន់អំពីជំហររបស់គណបក្សទាំងនេះពាក់ព័ន្ធបញ្ហាសំខាន់ទាំងនោះ សម្រាប់លើកទឹកចិត្តឲ្យមានការចូលរួមក្នុងការបោះឆ្នោតកាន់តែច្រើន។
អានបន្ត -
ការតម្កល់សាលក្រមផ្តន្ទាទោសអ្នកការពារសិទ្ធិមនុស្ស បង្ហាញឲ្យឃើញនូវការវាយប្រហារមួយទៀតមកលើសិទ្ធិមនុស្ស និងយុត្តិធម៌ក្នុងព្រះរាជាណាចក្រ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") មានការខឹងសម្បារយ៉ាងខ្លាំងចំពោះការសម្រេចជាដោយសាលាឧទ្ធរណ៍កាលពីម្សិលមិញ ក្នុងការតម្កល់សាលក្រមផ្តន្ទាទោសរបស់សកម្មជនអ្នកការពារសិទ្ធិដីធ្លី អ្នកស្រី យ៉ោម បុប្ផា ត្រូវបានរកឃើញថាមានទោសពីបទ "អំពើហឹង្សាដោយចេតនា ដោយមានស្ថានទម្ងន់ទោស" កាលពីថ្ងែ ទិ២៧ ខែធ្នូ ឆ្នាំ២០១២។ ទោះបីជាកាលពីម្សិលមិញ សាលាឧទ្ធណ៍ បានបន្ថយទោសរបស់អ្នកស្រី យ៉ោម បុប្ផា នៅត្រឹមតែ ២ឆ្នាំ ដោយសារការពិតដែលថាអ្នកស្រីមិនបានប្រព្រឹត្តិបទល្មើសដោយផ្ទាល់ ប៉ុន្តែអ្នកស្រីត្រូវបាននាំត្រលប់ទៅកាន់ពន្ធនាគារកាលពីល្ងាចម្សិលមិញបន្ទាប់ពីសេចក្តីសម្រេចនៅទីនោះអ្នកស្រីនឹងត្រូវទទូលទោសដែលនៅសល់ទាំងអស់គឺ ១៥ខែទៀត។
អានបន្ត -
សេចក្តីប្រកាសពត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំលើកទី ៣ ព្រឹទ្ធសភា នីតិកាលទី ៣
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយស សូមជម្រាបជូន សាធារណៈជនជ្រាបថា នាថ្ងៃសុក្រ ទី ១៤ ខែ មិថុនា ឆ្នាំ ២០១៣ វេលា ម៉ោង ០៨:០០ ព្រឹក ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី ៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម សាយ ឈុំ អនុប្រធានទី ១ ព្រឹទ្ធសភាដោយវត្តមានសមាជិកព្រឹទ្ធសភាចំនួន ៤៨ រូប។
អានបន្ត -
សេចក្តីថ្លែងការណ៍ ស្តីពីការព្រួយបារម្ភចំពោះបរិយាកាស មុនអំឡុងពេលបោះឆ្នោត ជាតិ អាណត្តិទី ៥ ឆ្នាំ ២០១៣
គណៈកម្មាធិការខុមហ្វ្រែល(COMFREL) គណៈកម្មាធិការប្រព្រឹត្តិកម្ម(CHRAC) គណៈកម្មាធិការនិចហ្វិក(NICFIC)សមាគមនអាដហុក (ADHOC) មជ្ឈមណ្ឌលសិទ្ធិកម្ពុជា(CCHR) មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍(CLEC)...
អានបន្ត -
-
គណបក្សនយោបាយចំនួន៦ ប្តេជ្ញាលុបបំបាត់អំពើពុករលួយពេលឈ្នះឆ្នោត
គណបក្សនយោបាយ ចំនួនប្រាំមួយ(០៦) ដែលចុះឈ្មោះសម្រាប់ការបោះឆ្នោតថ្នាក់ជាតិ នាពេលខាងមុខនេះ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍មួយ ដោយប្តេជ្ញាចិត្ត នឹងប្រយុទ្ធប្រឆាំងអំពើពុករលួយ ពេលខ្លួនឈ្នះឆ្នោត។
អានបន្ត -
-
កិច្ចប្រជុំផ្សព្វផ្សាយនីតិវីធីនៃការឃោសនាបោះឆ្នោត
នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០១៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយអំពីនីតិវីធី នៃការឃោសនាបោះឆ្នោត និងកម្មវិធីឃោសនាបោះឆ្នោតតាមវិទ្យុ និងទូរទស្សន៍ ដល់គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មានសរុបប្រមាណ ៥០នាក់។
អានបន្ត -
ស្ថាប័នរដ្ឋសភាកម្ពុជា ត្រូវបានរុះរើនៅមុនពេលបោះឆ្នោតជាតិ
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា (ជាស្ថាប័ននិតិបញ្ញត្តិដ៏សំខាន់)ត្រូវបានដាក់អោយនៅក្នុងស្ថានភាពវិបត្តិធម្មនុញ្ញភាព នៅក្នុងរយៈពេលតិចជាងពីរខែមុនពេលមានការបោះឆ្នោតជាតិ។ កាលពីសប្តាហ៍មុន គណកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដែលមានសមាជិកទាំងអស់មកពី គណបក្សកាន់អំណាច បានសម្រេចដកសមាជិកតំណាងរាស្ត្រនៃគណបក្សប្រឆាំងទាំង ២៩ រូបពីតំណែងទំណាងរាស្ត្ររបស់អ្នកទាំងនោះ។
អានបន្ត -
សេចក្តីជូនដំណឹង
អគ្គលេខាធិការធ្ឋានរដ្ឋសភា សូមជំរាប ជូនសាធារណជនជ្រាបថា នៅវេលាម៉ោង ០៩:០០នាទី ព្រឹកថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៣ នៅវិមានរដ្ឋសភា ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាននៃរដ្ឋសភា...
អានបន្ត -
សេចក្តីថ្លែងការណ៏របស់លោកស្រី JEN PSAKI អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពីការបណ្តេញចេញគណបក្សប្រឆាំងពីរដ្ឋសភាជាតិកម្ពុជា
សហរដ្ឋអាមេរិកមានក្តីកង្វល់ជាខ្លាំងចំពោះព័ត៌មាន ដែលថា គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាជាតិកម្ពុជា ដែលមានសមាជិកទាំងអស់មកពីគណបក្សកាន់អំណាច បានបណ្តេញសមាជិកសភាមកពីគណបក្សប្រឆាំងពីរដ្ឋសភាជាតិ។ ទង្វើបែបនេះផ្ទុយយ៉ាងច្បាស់ក្រឡែតទៅនឹងស្មារតី នៃដំណើរការលទ្ធិប្រជាធិបតេយ្យដ៏រឹងមាំមួយ។
អានបន្ត




