-
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបែបទំនើប និងការលើកកម្ពស់សិទ្ធិមនុស្សនៅប្រទេសកម្ពុជា
របាយការណ៍ស្តីពី "ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបែបទំនើប និងការលើលកម្ពស់សិទ្ធិមនុស្សនៅប្រទេសកម្ពុជា" (ហៅកាត់ "របាយការណ៍") ពិនិត្យមើលកម្រិតដែលប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបែបទំនើប រូមមានទូរស័ព្ទ និងអ៊ិនធើណែត ត្រូវបានប្រើប្រាស់ក្នុងប្រទេសកម្ពុជា និងជាពិសេសថាតើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងនេះត្រូវបានប្រើប្រាស់ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សតាមវិធីណា។
អានបន្ត -
បោសសម្អាតចេញពីដងវិថី
នៅក្នុងប្រទេសកម្ពុជា ជនដែលមានមុខងារការពារច្បាប់ ជាញឹកញយគឺជាជនដែលប្រព្រឹត្តអំពើរំលោភបំពានដ៏អាក្រក់បំផុត។ ជាពិសេសស្រ្តីប្រកបរបរផ្លូវភេទ ដឹងការពិតទាក់ទងនឹងរឿងនេះ។ ស្រ្តី និងកុមារដែលពាក់ព័ន្ធក្នុងមុខរបរផ្លូវភេទ ប្រឈមមុខនឹងការវាយដំ ការរំលោភសេពសន្ថវៈ ការបៀតបៀនកេរ្តិ៍ខ្មាស់ ការជំរិតយកលុយ ការចាប់ខ្លួន និងឃុំខ្លួនដោយបំពាន ការធ្វើការងារដោយបង្ខំ និងការប្រព្រឹត្តបែនបន្ទាបបន្ថោក និងឃោរឃៅដ៏ទៃទៀត ក្នុងកណ្តាប់ដៃរបស់នគរបាល ឆ្មាំសន្តិសុខការពារសួនសារធាណៈ មន្រ្តីរដ្ឋាភិបាល និងជនទាំងឡាយដែលធ្វើការនៅក្នុងមជ្ឈម្ឌល និងការិយ័យដែលគ្រប់គ្រងដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា។
អានបន្ត -
ទំហំដែលផ្ទុកអ្នកទោសបាន ឆ្នាំ២០១២៖ របាយការណ៍វិវឌ្ឍចុងក្រោយស្តីពីការ កើនឡើងនៃចំនួនអ្នកទោសហួសបន្ទុក នៅកម្ពុជា
នេះគឺជារបាយការណ៍ប្រចាំឆ្នាំលេខទីបីរបស់អង្គការលីកាដូ ស្តីពីការផ្ទុកលើសបន្ទុកនៅក្នុងពន្ធនាគារកម្ពុជា។ អង្គការលីកាដូ បានរាយការណ៍ស្តីពីអត្រាការកើនឡើងហួសបន្ទុកជាលើកដំបូង នៅក្នុងប្រព័ន្ធពន្ធនាគារ កាលពីឆ្នាំ២០១០ នៅពេលពន្ធនាគាររបស់ជាតិ បានផ្ទុកយ៉ាងពេញរហូតដល់១៦៧ភាគរយនៃលទ្ធភាពដែលអាចផ្ទុកបាន និងចំនួនអ្នកទោស កើនឡើងប្រហែល១៤ភាគរយ ជារៀងរាល់ឆ្នាំ។
អានបន្ត -
ប្រវត្តិសង្ខេបរបស់ប្រជាជនបឹងកក់ទាំង១៥នាក់
នៅក្នុងខែឧសភា ឆ្នាំ២០១២ សកម្មជនចំនួន១៥នាក់មកពីសហគមន៍បឹងកក់ក្នុងទីក្រុងភ្នំពេញត្រូវ បានចាប់ខ្លួនពាក់ព័ន្ធនឹងជម្លោះដីធ្លីមួយ ដែលក្នុងនោះប្រជាពលរដ្ឋចំនួនរាប់ពាន់គ្រួសារត្រូវបានគេបណ្តេញចេញ។ សកម្មជន១៣នាក់ក្នុងចំណោមនោះត្រូវបានតុលាការកាត់ឲ្យជាប់ទោសហើយឥឡូវនេះកំពុងស្ថិតនៅក្នុងពន្ធនាគារ សកម្មជនពីនាក់ទៀតត្រូវបានដោះលែងពីការឃុំខ្លួនមុនជំនុំជម្រះក្តីនៅថ្ងៃទី១៥ ខែមិថុនា ប៉ុន្តែពួកគេនៅតែរងការចោទប្រកាន់នៅឡើយ។ ឯកសារនេះបង្ហាញនូវរូបភាព និងប្រវត្តិរូបរបស់សកម្មជនទាំ១៥នាក់។
អានបន្ត -
កម្ពុជា បានដាក់ពន្ធនាគារ ចំពោះការហ៊ាននិយាយប្រឆាំង
នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសស្ត្រីអ្នកតំណាងសហគមន៍បឹងកក់ចំនួន១៣រូប ក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ឲ្យជាប់ពន្ធនាគារចំនួនពីរឆ្នាំកន្លះ។ ពួកគេត្រូវបានចាប់ខ្លួនអំឡុងពេលការតវ៉ាដោយសន្តិវិធីមួយ ដើម្បីការពារផ្ទះមួយចំនួនរបស់ពួកគេ ដែលត្រូវបានបំផ្លាញ នៅក្នុងការបណ្តេញចេញដោយបង្ខំប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលរស់នៅជុំវិញតំបន់បឹង។ នៅថ្ងៃកាត់ក្តី អ្នកតំណាងសហគមន៍ពីររូបផ្សេងទៀតក៏ត្រូវបានចាប់ខ្លួនខាងក្រៅតុលាការ និងចោទប្រកាន់ពីបទល្មើសដូចគ្នា ហើយបន្ទាប់ពីត្រូវបានឃុំខ្លួនបណ្តោះអាសន្នមុនការកាត់សេចក្តីចំនួនជាង២០ថ្ងៃ ពួកគេត្រូវបានដោះលែងឲ្យនៅក្រៅឃុំដោយមានការបង់ប្រាក់ធានា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១២។
អានបន្ត