-
ព្រះរាជក្រិត្យ របស់ព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំង សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
មាត្រា១ : ចាត់តាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
អានបន្ត -
ម.ស.ម.ក ចេញផ្សាយរបាយការណ៍ស្តីពីស្ថានភាពសេរីភាពបញ្ចេញមតិក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១២ និងឆ្នាំ២០១៣ កន្លងមកនេះ
នៅថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០១៣នេះ គម្រោងសេរីភាពបញ្ចេញមតិនៅកម្ពុជារបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ចេញផ្សាយរបាយការណ៍មួយក្រោមចំណងជើងថា៖ "ការគាបសង្គត់សេរីភាពបញ្ចេញមតិ៖ ស្ថានភាពសេរីភាពបញ្ចេញមតិនៅកម្ពុជា ("របាយការណ៍")។ ដើម្បីជាការតាមដានស្ថានភាព បន្ទាប់ពីរបាយការណ៍ចេញផ្សាយរួមគ្នាមួយក្នុងឆ្នាំ២០១០ ដែលសម្របសម្រួលដោយ ម.ស.ម.ក ក្រោមចំណងជើងថា៖ "កម្ពុជាត្រូវបានបំបិទមាត់៖ លិទ្ធិប្រជាធិបតេយ្យស្ថិតក្នុងគ្រោះថ្នាក់" របាយការណ៍នេះបានបង្ហាញពីការធ្លាក់ចុះដុនដាបនៃស្ថានភាពសេរីភាពបញ្ចេញមតិប្រៀបធៀបនឹងឆ្នាំមុន។
អានបន្ត -
សេចក្តីថ្លែងការណ៍រួមស្តីអំពីជំហរ និងអនុសាសន៍ដើម្បីឯកភាពជាតិ និងការដោះស្រាយបញ្ហាជាតិ
បន្ទប់ស្ថានការណ៍នៃអង្គការសង្គមស៊ីវិលនៅកម្ពុជាយល់ឃើញថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ត្រូវការពេលវេលាសម្រាប់ការពិភាក្សាលើការស្វែងរកការពិតនៃភាពមិនប្រក្រតីនៃការបោះឆ្នោត និងកម្មវិធីកំណែទម្រង់ប្រព័ន្ធបោះឆ្នោត និងស្ថាប័នជាតិ។ មួយវិញទៀតពេលវេលា៦០ថ្ងៃក្រោយពីថ្ងៃប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣ នៅសល់រយៈពេលវែងនៅឡើយ ដូច្នេះការប្រជុំរដ្ឋសភាដំបូងគួរត្រូវបានធ្វើឡើងបន្ទាប់ពីគណបក្សទាំងពីរព្រមព្រៀងគ្នា ដើម្បីដោះស្រាយបញ្ហាជាតិ និងឈានទៅរកឯកភាពជាតិ។
អានបន្ត -
សេចក្តីថ្លែងការណ៍រួមស្តីពីចំណាត់ការសន្តិសុខ និងការផ្តល់សេវាសាធារណៈនៅអំឡុងពេលមហាបាតុកម្មអហិង្សា
បន្ទប់ស្ថានការណ៍នៃអង្គការសង្គមស៊ីវិលនៅកម្ពុជា មានការខកចិត្តយ៉ាងខ្លាំងចំពោះស្ថាប័នជំនាញមួយ ចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជាខកខានផ្តល់សេវាចាំបាច់រួមមាន ការផ្តល់ព័ត៌មាន ជំនួយសង្រ្គោះបឋម និង បន្ទាន់ដល់ជនរងគ្រោះជាបាតុករ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីព្រឹត្តិការណ៍ វិបត្តិនយោបាយនៅក្រោយការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៥ ជាពិសេសព្រឹត្តិការណ៍នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣។
អានបន្ត -
សេចក្ដីប្រកាសព័ត៌មានស្ដីពីរដ្ឋសភា នីតិកាលទី៥បើកសម័យប្រជុំដំបូង
អគ្គលេខាធិការដ្ឋានរដ្ឋសភា សូមជម្រាបជូនសារធារណជនថា នៅថ្ងៃច័ន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោង៨:០០ នាទីព្រឹក រដ្ឋសភានីតិកាលទី៥ នឹងបើកសម័យប្រជុំដំបូង
អានបន្ត -
ព្រះរាជសារ
ជនរួមជាតិជាទីស្មេហា! បន្ទាប់ពីខ្ញុំបានជ្រាបនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣មានការប៉ះទង្គិចយ៉ាងខ្លាំងរវងក្រុមបាតុករ និងក្រុមសមត្ថកិច្ចបណ្តាលអោយមានរងរបួសជាច្រើននាក់ និងមានអ្នកបាត់បង់ជីវិតម្នាក់
អានបន្ត -
សេចក្តីប្រកាសរួម នៃជំនួបកំពូលរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣
នាព្រឹកថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ២០១៣ គណៈប្រតិភូគណបក្សប្រជាជន ដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង គណៈប្រតិភូគណបក្សសង្គ្រោះជាតិ ដឹកនាំដោយ ឯកឧត្ដម សម រង្ស៊ី បានជួបពិភាក្សាគ្នា
អានបន្ត -
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) រៀបចំកិច្ចពិភាក្សាតុមូល ស្តីពី "សេរីភាពបញ្ចេញមតិនៅកម្ពុជា៖ ការប្រមើលមើលទៅអនាគត"
នាថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៣ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) នឹងរៀបចំកិច្ចពិភាក្សាតុមូលស្តីពី "សេរីភាពបញ្ចេញមតិនៅកម្ពុជា៖ ការប្រមើលមើលទៅអនាគត"។ កិច្ចពិភាក្សាតុមូលនេះនឹងក្លាយជាកិច្ចពិភាក្សាតុមូលលើកទី៦ របស់គម្រោងសេរីភាពបញ្ចេញមតិរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលមានគោលបំណងផ្តល់វេទិកាសម្រាប់ក្រុមអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន ក្រុមសរសេរប្លុក និងយុវជន ដើម្បីចូលរួមពិភាក្សាបន្ថែមទៀតស្តីពីស្ថានភាពសេរីភាពបញ្ចេញមតិនៅកម្ពុជា និងការរំពឹងទុកសម្រាប់ពេលអនាគត។
អានបន្ត -
ប្រជាពលរដ្ឋម្នាក់ត្រូវបានមន្រ្តីប៉ូលីសបាញ់ស្លាប់នៅទីក្រុងភ្នំពេញ ខណៈដែលការប៉ះទង្គិចនៅតែកើតមានជាបន្ត
មានការអះអាងថាប្រជាពលរដ្ឋម្នាក់ត្រូវបានបាញ់ស្លាប់នៅជិតស្ពានក្បាលថ្នល់នៅទីក្រុងភ្នំពេញដោយសារតែការប៉ះទង្គិចកើតមានជាបន្តរវាងក្រុមអាជ្ញាធរ និងក្រុមបាតុករដែលមិនទាន់កំនត់អត្តសញ្ញាណ។
អានបន្ត