-
សាលដីកាករណី លោកថាច់ សាវ៉េត ភាពអយុត្តិធម៌មួយផ្សេងទៀត ប្រព្រឹត្តដោយតុលាការកម្ពុជា
អង្គការលីកាដូ មានការសោកស្តាយ ចំពោះការសម្រេចចិត្តរបស់សាលាឧទ្ទរណ៍ នៅថ្ងៃនេះ ដែលបានរក្សាផ្តន្ទាទោស លោកថាច់ សាវ៉េត ដែលគេស្គាល់ថា ឈ្មោះចាន់ សុភ័ក្រ្ក ពីបទមនុស្សឃាត ។ សាលដីកានេះសបញ្ជាក់នូវឧទាហរណ៍មួយទៀតនៃភាពអយុត្តិធម៌ ដែលតុលាការកម្ពុជាបានអនុវត្តកន្លងមក។
អានបន្ត -
លោកចាន់ សុភ័ក្រ្ក គួរត្រូវបានដោះលែងដោយសារតែគ្មានភស្តុតាងគ្រប់គ្រាន់
លីកាដូសូមជំរុញឲ្យសាលាឧទ្ធរណ៍ផ្តល់នូវភាពយុត្តិធម៌ជូនចំពោះលោក ចាន់ សុភ័ក្រ្ក(បុរសម្នាក់ដែលត្រូវបានចោទពីបទបាញ់សម្លាប់អ្នកដឹកនាំសហជីពលោក រស់ សុវណ្ណារ៉េត បើទោះបីជាពុំមានភស្តុតាងដែលជឿជាក់ណាមួយដើម្បីធ្វើការចោទប្រកាន់គាត់ក៍ដោយ) ដោយការដោះលែងគាត់ពីពន្ធនាគារឲ្យបានឆាប់រហ័សតាមតែអាចធ្វើទៅបាន ។ កាលពីព្រឹកមិញនេះ សាលាឧទ្ធរណ៍បានបើកសវនាការជំនុំជំរះលើករណីនេះ ហើយនឹងចេញសាលដីការបស់ខ្លួននៅថ្ងៃទី១៨ ខែកុម្ភៈ ខាងមុខនេះ ។
អានបន្ត -
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូសុំឲ្យមានសំណងការខូចខាត និងមនុស្សធម៌
លីកាដូមានសេចក្តីព្រួយបារម្ភជាខ្លាំងថា ក្រុមហ៊ុន7NG នៅតែបន្តបដិសេធពុំព្រមផ្តល់សំណងជាសាច់ប្រាក់ដល់ម្ចាស់លំនៅឋានចំនួន១៤៤គ្រួសារ ដែលទទូចថា ក្រុមហ៊ុននឹងផ្តល់ឲ្យពួកគេមួយចំនួន (មិនមែនទាំងអស់គ្នាទេ) នូវអាគារស្នាក់ ដែលស្ថិតនៅឯដំណាក់ត្រយឹង ជាកន្លែងរស់នៅថ្មីខាងក្រៅក្រុងភ្នំពេញ៕
អានបន្ត -
ការបណ្តេញចេញនៅតំបន់ដីក្រហម ៖ តំរូវការសំណងសមរម្យ និងសកម្មភាពមនុស្សធម៌
ជាថ្មីម្តងទៀត លីកាដូ សូមអំពាវនាវដល់រាជរដ្ឋាភិបាល និងក្រុមហ៊ុន 7NG ក្នុងការធានានូវការផ្តល់សំណងសមរម្យជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលត្រូវបានបណ្តេញចេញយ៉ាងសាហាវឃោឃៅចេញពីតំបន់ដីក្រហមកាលពីថ្ងៃទី២៤ ខែមករា កន្លងទៅនេះ ។ លីកាដូមានការបារម្ភយ៉ាងខ្លាំងថា ក្រុមហ៊ុន 7NG បន្តបដិសេធមិនផ្តល់សំណងជាសាច់ប្រាក់ដល់ប្រជាពលរដ្ឋមួយចំនួន(មិនមែនទាំងអស់) នូវផ្ទះល្វែងនៅភូមិដំណាក់ត្រយឹង ជាយក្រុងភ្នំពេញ ។
អានបន្ត -
ការិយាល័យនៃឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បង្ហាញពីការព្រួយបារម្ភចំពោះការបណ្តេញចេញដោយហឹង្សា
បន្ទាប់ពីរយៈពេលជិតមួយខែនៃការចរចារដែលពន្យារពេលដ៍យូរ រវាងអ្នកភូមិដីក្រហម ក្រុមហ៊ុនសំណង់ 7NG និងសាលាក្រុង ដោយមានបំណងស្វែងរកការដោះស្រាយ ដែលអាចព្យាយាមព្រមព្រៀងគ្នាទៅវិញទៅមកនៃការទាមទារសំណងនោះមក ក្រុមហ៊ុនបានដកខ្លួនជាឯកតោភាគីពីការពិភាក្សា ហើយអនុវត្តបទបញ្ជានៃការបណ្តេញចេញដែលបាន ពន្យារកន្លងមក ដោយភ្នាក់ងារអនុវត្តច្បាប់ ។ ការបណ្តេញចេញនេះត្រូវបានធ្វើឡើងនាពេលពាក់កណ្តាលយប់ ដោយការប្រើគ្រឿងចក្រឈូសឆាយ ឧស្ម័នបង្ហូរទឹកភ្នែក កាំភ្លើងគ្រាប់ជ័រ ដំបងឆក់ និងកម្មករ ប្រដាប់ដោយដំបង និងពូថៅធ្វើការវាយកំទេចលំនៅដ្ឋាន ។
អានបន្ត -
-
ក្រុមសង្គមស៊ីវិលថ្កោលទោសយ៉ាងខ្លាំងអំពីការបណ្តេញចេញដោយខុសច្បាប់នៅតំបន់ដីក្រហម
ភ្នំពេញ ប្រទេសកម្ពុជា-យើងទាំងអស់គ្នាជាក្រុមសង្គមស៊ីវិលសូមធ្វើការថ្កោលទោសយ៉ាងខ្លាំង ចំពោះការបណ្តេញចេញអ្នកភូមិនៅតំបន់ដីក្រហម ដែលបានចាប់ផ្តើមតំាងពីម៉ោង៦ព្រឹក ថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០០៩។ ការបណ្តេញចេញនេះបានធ្វើឡើងដោយមន្រ្តីនគរបាលប្រមាណពី៣០០ និងភ្នាក់ងារឯកជនប្រមាណទៅ៥០០នាក់ ដែលត្រូវបានជួលដោយក្រុមហ៊ុនឯកជន7NG។
អានបន្ត -
សង្គមស៊ីវិលសូមថ្កោលទោសយ៉ាងខ្លាំងអំពីការបណ្តេញដោយខុសច្បាប់នៅតំបន់ដីក្រហម
ភ្នំពេញ-កម្ពុជាយើងសូមថ្កោលទោសយ៉ាងខ្លាំងចំពោះការបណ្តេញប្រជាពលរដ្ឋសហគមន៍ដីក្រហមដោយបង្ខំ ដែលបានកើតឡើងនៅវេលាម៉ោង ៦ ព្រឹក ថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០០៩។ ការបណ្តេញចេញនេះគ្រាន់តែជាឧទាហរណ៍មួយប៉ុណ្ណោះនៃការបណ្តេញចេញដោយបង្ខំ ដែលកំពុងតែកើតមានឡើងនៅទូទាំងប្រទេសកម្ពុជា និងកំពុងគំរាមកំហែងដល់ស្ថេរភាពសង្គម ។
អានបន្ត -
សន្ទរកថាថ្ងែងបើក ដោយលោក គ្រីស្តូហ្វ ប៉េស៊ូតំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធមនុស្ស ប្រចាំកម្ពុជាថ្ងៃទី២២ ខែមករាឆ្នាំ២០០៩
នៅឆ្នាំ២០០៦ រាជរដ្ឋាភិបាលកម្ពុជាបានអះអាងជាថ្មីអំពីការប្តេជ្ញាចិត្តដើម្បីបង្ការការធ្វើទារុណកម្ម តាមរយៈ ការផ្តល់សច្ចាប័ន លើពិធីសារបន្ថែមនៃអនុសញ្ញាប្រឆាំងទារុណកម្មដែលគេស្គាល់ថា OPCAT ។ ប្រទេសកម្ពុជាអាចមានមោទនភាពដោយសារថាជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេនៅក្នុងតំបន់នេះ ដែលផ្តល់សច្ចាប័នលើពិធីសារបន្ថែមនេះ ហើយក៍ជាប្រទេសតែមួយគត់នៃសមាគមអាស៊ានដែលបានធ្វើដូច្នេះ ។
អានបន្ត -
-
កម្ពុជា៖ តុលាការកំពូលត្រូវបានពិសោធន៍មើលដោយករណីឃាតកម្មមេដឹកនាំកម្មករ
អង្គការឃ្លាំមើលសិទ្ធិមនុស្សស្វាគមន៍ចំពោះការសម្រេចរបស់តុលាការកំពូលកម្ពុជានៅថ្ងៃទី៣១ធ្នូ២០០៨ ចំពោះការដោះលែងលោក ប៊ន សំណាង និង លោកសុខ សំអឿន ជាបណ្តោះអាសន្ន និង បញ្ជូនករណីនេះត្រលប់ទៅតុលាការឧទ្ធរណ៍វិញដើម្បីស៊ើបអង្កេរសារជាថ្មី។ បុរសពីរនាក់នេះបានជាប់ឃុំឃាំងអស់រយៈពេលជិតប្រាំឆ្នាំតាមការចោទប្រកាន់ពីបទសម្លាប់មេដឹកនាំកម្មករ លោកជា វិជ្ជា នៅក្នុងរឿងក្តីមួយដែលត្រូវបានរំខានដោយការជ្រៀតជ្រែកផ្នែកនយោបាយ ការបំភ័យសាក្សី និង ការរំលោភនីតិច្បាប់អន្តរជាតិផ្សេងទៀត។
អានបន្ត -




