• ពាក្យស្នើសុំ របស់ម.ស.ម.ក ដើម្បីផ្តល់នូវការដាក់ជូនជា ព័ត៌មានដល់សាលាក្តី ទាក់ទងនឹង វិធាន៣៣ នៃវិធានផ្ទៃក្នុងរបស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា

    ពាក្យស្នើសុំ របស់ម.ស.ម.ក ដើម្បីផ្តល់នូវការដាក់ជូនជា ព័ត៌មានដល់សាលាក្តី ទាក់ទងនឹង វិធាន៣៣ នៃវិធានផ្ទៃក្នុងរបស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា

    សេចក្តី​សង្ខេប​នៃ​ការ​ដាក់​ជូន​ព័ត៌​មាន​ដល់​សាលា​ក្តី​នេះ គឺម.ស.ម.ក ធ្វើ​ឡើង​ដើម្បី​ជា​ជំនួយ​នៅ​មុន​ពេល​អង្គ​ជំនុំ​ជម្រះ​សាលា​ក្តី ក្នុង​ការ​កំណត់​ថា​តើ ត្រូវ​ប្រព្រឹត្ត​តាម​បទ​បញ្ជា ស្តី​ពី​កា​រប្រើ​ឯក​សារ​រាយ​ការណ៍ ដែល​ត្រូវ​ទទួល​បាន ឬ​ក៏​អាច​ត្រូវ​ទទួល​បាន ដោយ​ការ​ធ្វើ​ទារុណ​កម្ម ដែល​ចុះ​កាល​បរិច្ឆេទ​ថ្ងៃ​ទី២៨​កក្កដា​២០០៩ និង​បាន​ធ្វើ​ឡើង​ដោយ​ការិយា​ល័យ សហ​ចៅ​ក្រម​ស៊ើប​អង្កេត ឬ​យ៉ាង​ណា។

    អានបន្ត
  • គម្រោង គ្រប់គ្រងដែនដី និងរដ្ឋបាល

    គម្រោង គ្រប់គ្រងដែនដី និងរដ្ឋបាល

    យោង​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​ឥណ​ទាន​អភិវឌ្ឍ បាន​ឲ្យ​ដឹង​ថា គម្រោង​នេះ​មាន​បំណង​ជួយ​ដល់​ប្រទេស​ខ្ចី​ប្រាក់​ឥណ​ទាន ”កម្ម​វិធី​សកម្ម​ភាព គោល​ដៅ និង​គោល​នយោ​បាយ ដែល​រៀប​ចំ​ឡើង​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ការ​ធានា​ដល់​សិទ្ធិ​កាន់​កាប់​ដី​ធ្លី និង​លើក​កម្ពស់​ការ​អភិវឌ្ឍ​ទីផ្សា​រដី​ធ្លី​ឲ្យ​មាន​ប្រសិទ្ធិ​ភាព” ។

    អានបន្ត
  • ការមិនចុះបញ្ជីសិទ្ធិកាន់កាប់ដីធ្លី និងវិសមភាព នៅក្នុងវិស័យដីធ្លី នៃប្រទេសកម្ពុជា

    ការមិនចុះបញ្ជីសិទ្ធិកាន់កាប់ដីធ្លី និងវិសមភាព នៅក្នុងវិស័យដីធ្លី នៃប្រទេសកម្ពុជា

    របាយ​ការណ៍​នេះ សន្និដ្ឋាន​ថា ទស្សនៈ​មួយ​ចំនួន​ចំពោះ​ការ​រៀប​ចំ និង​កង្វះ​ខាត​ការ​អនុវត្តន៍​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​នៃ​ផ្នែក​ក្នុង​គម្រោង​រៀប​ចំ​ដី​ធ្លី និង​រដ្ឋ​បាល(LMAP) បាន​ផ្តល់​ឲ្យ​ជា​ប្រព័ន្ធ​មួយ ដែល​មិន​រាប់​បញ្ចូល​អ្នក​ដែល​ងាយ​រង​គ្រោះ ចំពោះ​ការ​បណ្តេញ​ចេញ និង​ការ​រំលោភ​លើ​សិទ្ធិ​ដីធ្លី​ដទៃ​ទៀត ដែល​គម្រាម​កំហែង​ដល់​គម្រោង មិន​ឲ្យ​មាន​ការ​ធានា​សិទ្ធិ​កាន់កាប់​ដីធ្លី​បាន​ប្រសើរ​ជាង​មុន នៅ​ក្នុង​ឥរិយាបថ​ប្រកប​ដោយ​សមធម៌​មួយ។ គណ​កម្មាធិការ​ត្រួត​ពិនិត្យ របស់​ធនាគារ​ពិភព​លោក(ERM) បាន​សន្និដ្ឋាន​ថា បើ​ទុកណា​ជា គម្រោង​នេះ​ទទួល​ផល​មិន​ជា​ទី​សង្ស័យ​ក៏​ដោយ។

    អានបន្ត
  • ជំនួយបច្ចេកទេស និងការកសាងសមត្ថភាព ̶  សេវាប្រឹក្សា និងជំនួយបច្ចេកទេស សម្រាប់កម្ពុជា

    ជំនួយបច្ចេកទេស និងការកសាងសមត្ថភាព ̶ សេវាប្រឹក្សា និងជំនួយបច្ចេកទេស សម្រាប់កម្ពុជា

    របាយ​ការណ៍​នា​ពេល​ថ្មីៗ​នេះ ត្រូវ​បាន​ដាក់​ជូន ដោយ​យោង​ទៅ​តាម​សេចក្តី​សម្រេច​ចំនួន​៩​លើ​១៥ នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស។ អ្នក​រាយ​ការណ៍​ពិសេស នា​ពេល​ថ្មីៗ​នេះ​ត្រូវ​បាន​តែង​តាំង​ឡើង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១​ឧសភា​២០០៩ ហើយ​លោក​បាន​ធ្វើ​ដំណើរ​បេសក​កម្ម​មក​ប្រទេស​កម្ពុជា ជា​លើក​ដំបូង​រយៈ​ពេល​មួយ​ខែ​បន្ទាប់​មក គឺ​ចាប់​ពី​ថ្ងៃ​ទី​១៦​ដល់​២៦​មិថុនា​២០០៩។ ដោយ​កង្វះ​ខាត​ពេល​វេលា ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ​ឲ្យ​បាន​ហ្មត់​ចត់ ចំពោះ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​នេះ ប្រយោជន៍​ដើម្បី​អាច​រាយ​ការណ៍​អំពី​បញ្ហា​នេះ​ក្នុង​លក្ខណៈ​ដែល​អាច​ជឿ​បាន​នោះ អ្នក​រាយ​ការណ៍​ពិសេស បាន​សម្រេច​ចិត្ត​ថា លោក​នឹង​ផ្តោត​បេសក​កម្ម​លើក​ដំបូង​របស់​លោក លើ​ការ​ធ្វើ​ឲ្យ​ខ្លួន​លោក​ស៊ាំ​នឹង​តថភាព​ដ៏​ស្មុគ​ស្មាញ​នៃ​ប្រទេស​នេះ ដើម្បី​បង្កើត​លក្ខ​ខណ្ឌ​ឡើង​វិញ សម្រាប់​ការ​ចចារ​ដែល​មាន​ផ្លែ​ផ្កា ជា​មួយ​រដ្ឋាភិបាល ស្តី​ពី​បញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្ភ​ចំពោះ​សិទ្ធិ​មនុស្ស និងស្វែងរកវិធីសាស្ត្រដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល តំណាងសង្គមស៊ីវិល និងសហគមន៍អន្តរជាតិ ជុំវិញបញ្ហាទាំងនេះ។

    អានបន្ត
  • តួនាទី និងសមិទ្ធិផល របស់ការិយាល័យឧត្តមស្នងការ ទទួលបន្ទុកផ្នែលសិទ្ធិមនុស្ស នៅកម្ពុជា

    តួនាទី និងសមិទ្ធិផល របស់ការិយាល័យឧត្តមស្នងការ ទទួលបន្ទុកផ្នែលសិទ្ធិមនុស្ស នៅកម្ពុជា

    របាយ​ការណ៍​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ទាក់​ទង​នឹង ដំណោះ​ស្រាយ​៩​លើ​១៥ នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស ដែល​ក្នុង​នោះ គេ​បាន​ស្នើ​អគ្គ​លេខា​ធិការ ឲ្យ​រាយ​ការណ៍​ដល់​ក្រុម​ប្រឹក្សា នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី​១២​របស់​ខ្លួន ស្តី​ពី​តួនាទី និង​សមិទ្ធិផល​នៃ​ការិយាល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​(OHCHR) ក្នុង​ការ​ជួយ​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ចំពោះ​ការ​លើក​កម្ពស់ និង​ការពារ​សិទ្ធិ​មនុស្ស​។​

    អានបន្ត
  • អានបន្ត
  • អានបន្ត
  • លើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ នៅកម្ពុជា

    លើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ នៅកម្ពុជា

    របាយ​ការណ៍​នេះ​រាប់​បញ្ចូល​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​គម្រោង របស់​មជ្ឈ​មណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ(CCIM) “ការ​លើក​កម្ពស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ នៅ​កម្ពុជា” ដោយ​មាន​មូល​និធិ​សប្បុ​រស​ធម៌ ពី​សហគមន៍​អឺរ៉ុប។ វា​មាន​បំណង ដើម្បី​ចង្អុល​បង្ហាញ វិភាគ និង​ផ្តល់​នូវ​ដំណោះ​ស្រាយ​ចំពោះ​ទ្វេ​គ្រោះ​នៃ​សីល​ធម៌ ដែល​កំពុង​ប្រឈម​ដល់​អ្នក​សារ​ព័ត៌មាន​កម្ពុជា។

    អានបន្ត
  • កំណត់​សង្ខេប​អំពី​សេរី​ភាព​ក្នុង​ការ​សំដែងមតិ​ ការ​បរិហារកេរ្ត៍​ និង​ការ​ផ្សាយ​ព័ត៌​មាន​មិន​ពិត​

    កំណត់​សង្ខេប​អំពី​សេរី​ភាព​ក្នុង​ការ​សំដែងមតិ​ ការ​បរិហារកេរ្ត៍​ និង​ការ​ផ្សាយ​ព័ត៌​មាន​មិន​ពិត​

    ចាប់​តាំង​ពី​ខែ​មេសា​ឆ្នាំ​នេះ​មក​ មាន​បណ្តឹង​ព្រហ្ម​ទណ្ឌ​ដាច់​ដោយ​ឡែក​ពី​គ្នា​ មិន​តិច​ជាង​ប្រាំ​បី​ទេ​ ពី​បទ​បរិហារ​កេរ្ត៍​ និង​ផ្សា​យ​ព័ត៌​មាន​មិន​ពិត​ ត្រូវ​បាន​ប្តឹង​ទៅ​តុលាការ​នា​នា​ដោយ​អាជ្ញា​ធរ​សាធារណៈ​ជាន់​ខ្ពស់​មួយ​ចំនួន​របស់​រដ្ឋាភិបាល​ ប្រឆាំង​នឹង​ការ​រិះ​គន់​រដ្ឋាភិបាល​ ។ បណ្តឹង​មួយ​ក្នុង​ចំណោម​នោះ​ មិន​ត្រូវ​បាន​ប្តឹង​ដោយ​បុគ្គលដែល​អះ​អាង​ថា​កើត​ទុក្ខ​មិន​សុខ​នោះ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ បណ្តឹង​នោះ​មិន​ត្រូវ​បាន​ធ្វើ​ឡើង​ជា​លក្ខណៈ​ទូទៅ​មួយ​ក្នុង​នាម​​​​ " រដ្ឋាភិបាល​"​ ។​ បច្ចុប្បន្ន​ ករណី​ទាំង​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​ដោយ​លោក​​សុខ​ រឿន​ ព្រះ​រា​ជ​អាជ្ញា​រង​អម​តុលាការ​ក្រុង​ភ្នំ​ពេញ​ ។​ ករណី​មួយ​ក្នុង​ចំណោម​នោះ​ ត្រូវ​បាន​ជំ​នុំ​ជម្រញ​នៅ​ថ្ងៃទី​៨​ ខែ​មិថុនា​ ឆ្នាំ​ ២០០៩​ ។​

    អានបន្ត
  • សិទ្ធិដីធ្លី និងសិទ្ធិលំនៅឋាន នៅក្នុងប្រទេសកម្ពុជា

    សិទ្ធិដីធ្លី និងសិទ្ធិលំនៅឋាន នៅក្នុងប្រទេសកម្ពុជា

    ការ​រំលោភ​បំពាន​លើ​កតិកា​សញ្ញា គឺ​កំពុង​តែ​កើត​ឡើង ដោយ​សារ​តែ​កង្វះ​ខាត​ការ​អនុវត្តន៍​នូវ​កិច្ច​ការពារ​នៃ​រដ្ឋ​ធម្មនុញ្ញ និង​នីតិបញ្ញត្តិ ដែល​បាន​ចែង។ បើ​ទុក​ជា​មាន​ការ​ទទួល​ស្គាល់​សិទ្ធិ​កាន់​កាប់ នៅ​ក្នុង​ច្បាប់​ភូមិ​បាល និង​សិទ្ធិ​ស្រប​ច្បាប់​ដើម្បី​បង្វែរ​សិទ្ធិ​កាន់​កាប់ ឲ្យ​ទៅ​ជាម្ចាស់​កម្ម​សិទ្ធិ​ពេញ​លេញ​ក៏​ដោយ ក៏​មាត្រា​ទាំង​នេះ​ត្រូវ​បាន​គេ​អនុវត្ត​ ក្នុង​លក្ខណៈ​ខុស​ច្បាប់។ ជា​លទ្ធ​ផល សិទ្ធិ​កាន់​កាប់ គឺ​គេ​មិន​បាន​ទទួល​ស្គាល់ សម្រាប់​ក្រុម​គ្រួសារ​ទាំងឡាយ​ណា ដែល​ងាយ​រង​គ្រោះ​បំផុត ចំពោះ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ ពីព្រោះ​ពួក​គេ​រស់​នៅ​លើ​ដី ដែល​បុគ្គល​មាន​អំណាច និង​ក្រុម​ហ៊ុន ប៉ុន​ប៉ង​យក​។ អាជ្ញា​ធរ ​ក៏​បដិសេធ​​មិន​ចេញ​ប័ណ្ណ​កាន់​កាប់​ឲ្យ​ដល់​គ្រួសារ​ទាំង​នោះ បើ​ទុក​ណា​ជា​មាន​ភស្តុតាង​បញ្ជាក់​ពី​កម្ម​សិទ្ធិ​គ្រប់​គ្រាន់​ក៏ដោយ។

    អានបន្ត
  • អានបន្ត
  • ការដណ្តើមយកដីធ្លី និងភាពក្រីក្រ នៅកម្ពុជា

    ការដណ្តើមយកដីធ្លី និងភាពក្រីក្រ នៅកម្ពុជា

    ដោយ​តាម​ពិត​ទៅ ការ​សម្បទាន​ដី​សេដ្ឋ​កិច្ច បន្ត​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់ មិន​ត្រឹម​តែ​មិន​បាន​បំ​ពេញ​តាម​ច្បាប់​ដែល​ជាប់​ពាក់​ព័ន្ធ​នោះ​ទេ ហើយ​ថែម​ទាំង​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ដើម្បី​លួច​យក​ដី ពីអ្ន​ក​ក្រ ជាជាងផ្តល់ដីនោះទៅឲ្យពួកគេ។ កងយោធាកម្ពុជា នៅតែជាប់ពាក់ព័ន្ធនឹងការបណ្តេញចេញ ដែល​ផ្ទុយ​នឹ​ងច្បាប់ ព្រម​ទាំង​ជាប់​ពាក់​ពិន​នឹង​ការ​ដណ្តើម​យក​ដីធ្លី សម្រាប់​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​ពួក​គេ។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo