-
ការិយាល័យ OHCHR អំពាវនាវឲ្យបញ្ចប់ការយាយីចំពោះអ្នកការពារសិទ្ធិមនុស្សនៅខេត្តរតនៈគិរី
នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៩ លោកប៉ែន ប៊ុណ្ណា មន្ត្រីសម្របសម្រួលសមាគមអាដហុក និងលោករដ្ឋា វិសាល អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ត្រូវបានតុលាការខេត្តរតនៈគិរីកោះហៅឲ្យចូលខ្លួនជាបន្តបន្ទាប់នៅថ្ងៃទី១៤ និង១៥ ខែកញ្ញា ដែលតាមសេចក្តីរាយការណ៍ថា ដើម្បីសាកសួរអំពីការចោទប្រកាន់ពីបទសមគំនិត ក្នុងការញុះញង់ឲ្យប្រព្រឹត្តបទល្មើសមិនជាក់លាក់ និងពីបទញុះញង់អ្នកភូមិឲ្យប្រព្រឹត្តអំពើហឹង្សានិងកាន់កាប់ដីធ្លីដោយខុសច្បាប់ ។ ការកោះហៅនេះ ទាក់ទងនឹងបណ្តឹងដែលប្តឹងចូលតុលាការកាលពីខែវិច្ឆិកា ឆ្នាំ២០០៨ ប្រឆាំងនឹងបុរសពីរនាក់ ដែលបានផ្តល់ប្រឹក្សា យោបល់ដល់អ្នកភូមិឲ្យការពារដីធ្លីរបស់ពួកគេជាមួយក្រុមហ៊ុនឯកជនមួយ ។ ចាប់តាំងពីពេលនោះមក តុលាការពុំបានចាត់ការលើបណ្តឹងប្រឆាំងនឹងពួកគេឡើយ ។
អានបន្ត -
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ផ្ញើសំណើមួយច្បាប់ទៅឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ឲ្យស៊ើបអង្កេតជុំវិញការចោទប្រកាន់ ការប្រព្រឹត្តមិនសមរម្យរបស់ចៅក្រម ធរ សារាន
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ផ្ញើសំណើរមួយច្បាប់ ទៅឲ្យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ធ្វើការស៊ើបអង្កេត លើការចោទប្រកាន់ការប្រព្រឹត្ត មិនសមរម្យរបស់ចៅក្រម ធរ សារាន នៅក្នុងរឿងជម្លោះដីធ្លី ដែលកំពុងកើតឡើងរវាងជនជាតិភាគតិច និង ក្រុមDM ក្នុងខេត្តរតនគិរី ។
អានបន្ត -
-
-
-
-
កម្ពុជា៖ មូលដ្ឋានគ្រឹះ និងគោលការណ៍ច្បាប់ជាតម្រូវការនៃប្រព័ន្ធយុត្តាធិការរបស់រដ្ឋ
The Asian Legal Resource Centre (ALRC) សូមអំពាវនាវឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្សផ្តោតការយកចិត្តទុកដាក់ទៅលើភាពខ្វះចន្លោះ ដែលនៅតែបន្តមាន និងសំខាន់បំផុតក្នុងព្រះរាជាណាចក្រកម្ពុជានោះគឺការការពារ ការលើកកម្ពស់នៃសិទ្ធិមនុស្ស។ ភាពខ្វះចន្លោះនៃច្បាប់ស្តីពីលក្ខនិ្តកៈរបស់ចៅក្រម និងព្រះរាជអាជ្ញា ក៍ដូចជាការខ្វះចន្លោះផ្នែកការពង្រឹងនៃស្ថាប័នយុត្តាធិការជាកត្តាធ្វើឲ្យគ្មានប្រសិទ្ធិភាពដល់ប្រព័ន្ធតុលាការ។ ស្ថាប័នដ៍សំខាន់នេះគឺជាមូលដ្ឋានក្នុងការបង្ហាញពីភាពពិតនៃសិទ្ធិមនុស្ស ប៉ុន្តែនៅតែគ្មានឥទ្ធិពល និងការខ្វះឯករាជ្យនៃមុខងារដដែល។
អានបន្ត -
ការអំពាវនាវឲ្យមានកិច្ចអន្តរាគមន៍ជាបន្ទាន់
ការតាមដានសម្រាប់កិច្ចការពារនៃអ្នកការពារសិទ្ធិមនុស្ស ដែលជាកម្មវិធីរួមនៃសហព័ន្ធអន្តរជាតិការពារសិទិ្ធមនុស្ស (FIDH) និងអង្គការពិភពលោកប្រឆាំងការធ្វើទារុណកម្ម (OMCT) ស្នើសុំការអន្តរាគមន៍របស់អ្នកជាបន្ទាន់ចំពោះស្ថានភាពជាបន្តបន្តាប់ ដែលកើតមានឡើងក្នុងសាធារណរដ្ឋប្រជាមានិតចិន។
អានបន្ត -
អង្គការសង្គមស៊ីវិលជុំរុញឲ្យមានការដោះស្រាយបណ្តឹងប្រជាពលរដ្ឋ ដែលទាក់ទងនឹងការរំលោភយកដីធ្លី និងធនធានធម្មជាតិ
កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០០៩ តំណាងសហគមន៍មកពីបណ្តាខេត្ត-ក្រុង ចំនួន១៩ នៃប្រទេសកម្ពុជា ដែលបាន និង កំពុងរងគ្រោះដោយសារការរំលោភយកដីធ្លី និង ធនធានធម្មជាតិ ពីសំណាក់អ្នកមានអំណាច និង ក្រុមហ៊ុនវិនិយោគទុនមួយចំនួន ទាំងនៅក្នុងស្រុក និងក្រៅស្រុក បានដាក់ពាក្យបណ្តឹងរបស់ខ្លួនទៅស្ថាប័នជាតិសំខាន់ៗមួយចំនួន ឲ្យជួយដោះស្រាយដោយសារតែកន្លងមក ប្រជាពលរដ្ឋរងគ្រោះទាំងនោះបានដាក់ពាក្យបណ្តឹងតវ៉ាទៅស្ថាប័ននានាក្នុងខេត្តជាច្រើនលើកច្រើនសារ តែការដោះស្រាយមិនមានលទ្ធផលទាល់តែសោះ ។
អានបន្ត -
ប្រជាពលរដ្ឋ១៦០គ្រួសារមានរយៈពេល១សប្តាហ៍ដើម្បីរុះរើផ្ទះ
ប្រជាជននៅក្នុងភូមិចំនូនពីរនៅក្នុងទីក្រុងភ្នំពេញបានទទួលដំណឹងជាផ្លូវការមួយថា ពួកគេនឹងត្រូវចាកចេញពីផ្ទះសម្បែងក្នុងរយៈពេល៧ថ្ងៃ ស្របពេលដែលមានក្រុមហ៊ុនឯកជនមួយកំពុងធ្វើការអភិវឌ្ឍន៍ឡើងវិញនៅតំបន់នោះសម្រាប់បម្រើឲ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម។
អានបន្ត -
កម្ពុជា៖ ករណីមួយផ្សេងទៀតរបស់តុលាការដើម្បីធ្វើឲ្យមានភាពស្ងៀមស្ងាត់ដល់អ្នកការពារសិទ្ធិមនុស្ស
ថ្មីៗនេះ ចៅក្រមខេត្តរតនគិរី ស្រុកថ្មសានបានឲ្យអនុសាសន៍ទៅអង្គការសិទ្ធិមនុស្សអាដហុកឲ្យផ្លាស់ប្តូរជនអ្នកការពារសិទ្ធិមនុស្ស ដែលមានឈ្មោះថា ផេន ប៊ណ្ណា ចេញពីខេត្តជាកន្លែង ដែលគាត់បានកំពុងធ្វើការ១០ឆ្នាំទៅហើយ។ ចៅក្រមស្រុកថ្មសានបាននិយាយថាលោក ផេន ប៊ុនណ្ណា និងអ្នកធ្វើការជាមូយលោក ឆាយ ទី ត្រូវបានស្ថិតនៅក្រោមការស៊ើបអង្កេតពីបទញុះញង់ និងបរិហារកេរ្តិ៍ ជនទាំងពីរអាចនឹងត្រូវបានផ្តន្ទាទោសព្រហ្មទណ្ឌម្នាក់៥ឆ្នាំ ហើយពិន័យជាប្រាក់ចាប់ពី២៥០០ដុល្លារក្នុងម្នាក់ៗ។
អានបន្ត -




